កើតលើយន្តហោះហ្វ្រីជិះយន្តហោះមួយជីវិត! ​ចុះបើមានអ្នកស្លាប់លើយន្តហោះវិញនោះមានរឿងអ្វីកើតឡើង?

អ្នកប្រហែលជាធ្លាប់បានឮហើយថា ​មានក្មេងៗជាច្រើនបានកើតលើយន្តហោះដោយចៃដន្យពេលហោះហើរ ​ហើយក្មេងៗទាំងនោះតែងតែបានទទួលសិទ្ធជិះយន្តហោះហ្វ្រីអស់មួយជីវិតគ្រប់ៗគ្នាផងដែរ។ ចុះអ្នកសាកស្រមៃមើល ​ប្រសិនមាននរណាម្នាក់បានស្លាប់លើយន្តហោះ តើនឹងមានរឿងអ្វីកើតឡើង?

071217_MT_airplane_main_FREE

ចំពោះបញ្ហាការស្លាប់នៅលើយន្តហោះវាអាចថាជារឿងដ៏កម្រមួយ ប៉ុន្តែការធ្វើដំណើរក្នុង ចំនួនមនុស្ស ៣ ពាន់លាននាក់នៅលើអាកាសជារៀងរាល់ឆ្នាំក៏មិនមែនមានន័យថា គ្មានសោះនោះដែរ។ បើសិនជាមានអ្នកណាម្នាក់ស្លាប់នៅក្នុងយន្តហោះ ក្រុមហ៊ុនយន្តហោះ នីមួយៗ មានការដោះស្រាយបញ្ហាខុសគ្នាខ្លះៗ តាមរបៀបរបបច្បាប់បញ្ញាតិ និងអាចប្រែប្រួលតាមកាលៈទេសៈផងដែរ ។ ភាគច្រើនអ្នកនាំពាក្យក្រុមហ៊ុនអាកាសចរណ៍បាននិយាយប្រហាក់ប្រហែលគ្នាថា « យើងមានការជួយសង្គ្រោះក្នុងនិតិវិធីបែបវេជ្ជសាស្រ្ត និងមានអ្នកជំនាញ ជំនួយការខាងផ្នែកនេះ ។ ហើយគ្មានអ្នកដំណើរណាម្នាក់ អាចត្រូវបានគេសន្មត់ថាស្លាប់បាត់បង់ជីវិតនៅលើយន្តហោះ ដោយគ្មានការបញ្ជាក់ពីគ្រូពេទ្យ ដែលមានអាជ្ញាបណ្ណ និងជំនាញនោះទេ » ។

Commercial Airliner Cabin.

បើសិនជាមានការបញ្ជាក់ចុងក្រោយថាពិតជាមានមនុស្សស្លាប់នៅពាក់កណ្តាលការហោះ ហើរលើយន្តហោះពិតប្រាកដមែន ខាងបុគ្គលិកយន្តហោះនិងអ្នកជំនាញ​នឹងព្យាយាម រកមូលហេតុពិតប្រាកដនៃការស្លាប់ដោយការពិនិត្យនៅផ្នែកសំខាន់ខ្លះៗ​ ប៉ុន្តែព័ត៌មាននៃការ ស្លាប់នឹងមិនត្រូវបានប្រកាសប្រាប់អ្នកដំណើរផ្សេងទៀតនោះទេ។ បន្ទាប់មកគេនឹងយក សាកសពទៅអង្គុយលើកៅអីទំនេរមួយដោយមានពាក់ខ្សែក្រវាត់ការពាររក្សាលំនឹងខ្លួន និង មានការគ្របភួយពីលើផងដែរ។ ប៉ុន្តែប្រសិនជាមានករណីណាមួយដែលគ្មានកៅអីទំនេរ នោះទេសាកសពនឹងត្រូវបាននាំមកអង្គុយនៅកន្លែងដើមរបស់ខ្លួន ពាក់ខ្សែក្រវាត់រួចគ្របភួយពីលើ។

Dead Body In A Morgue

គួរឱ្យដឹងផងដែរថា កាលពីមុនធ្លាប់មានក្រុមហ៊ុនអាកាសចរណ៍សិង្ហបុរីមួយបានបង្កើត បន្ទប់ដាច់ដោយឡែក រចនាឡើងដើម្បីរក្សាទុកសាកសព។ ប៉ុន្តែយន្តហោះទាំងនោះបានឈប់ប្រើប្រាស់ជាយូរណាស់មកហើយ។ ចំណែកឯការរក្សាទុកសាកសពនៅក្នុងបន្ទប់ទឹកមិនមែនជាជំរើសមួយដ៏ល្អនោះទេ ព្រោះ វាបង្ហាញពីការមើលងាយ និងគ្មានការគោរពចំពោះសាកសព។ ៕