ប៉េងប៉ោះតូចៗ ​ឬហៅប៉េងប៉ោះឆឺរី ​ពិតជាល្អសម្រាប់សុខភាព និងសម្រស់ណាស់ គ្រាន់តែញ៉ាំលេងស្បែកក៏ស្អាត រាងក៏ស្លីមខ្ទើតល្អទៀត

សព្វថ្ងៃនេះពូជប៉េងប៉ោះតូចៗ ​ឬហៅថាប៉េងប៉ោះឆើរី  ត្រូវបានដាំដុះនៅស្រុកខ្មែរយើងជាច្រើន ក្លាយជាបន្លែដ៏ពេញនិយម ​ព្រោះក្រៅពីរសជាតិឆ្ងាញ់ប្លែកម្យ៉ាងពីប៉េងប៉ោះធម្មតា ​វាត្រូវបានដឹងថាមានប្រយោជន៍ចំពោះសុខភាព និងស្បែកសម្រស់ទៀតផង។

41582621

នេះជាអត្ថប្រយោជន៍នៃ ប៉េងប៉ោះឆើរី ៖

-យកប៉េងប៉ោះឆើរី លាយជាមួយបន្លែផ្សេងៗ ល្អសម្រាប់សុខភាពស្បែក ជួយជម្រះភាពកខ្វក់ចេញពីស្បែក ធ្វើឱ្យស្បែកមានសំណើម មិនងាយស្ងួតបែកស្រការ ហើយសភ្លឺរលោងជាពិសេសមានសារធាតុប្រឆាំងអុកស៊ីតកម្ម អាចកាត់បន្ថយស្នាមជ្រីវជ្រួញ និងពន្យាភាពចាស់ជាងវ័យ

-មានវីតាមីន A អាចជួយរក្សាភ្នែក និងស្បែកឱ្យមានមានសុខភាពល្អ ព្រមទាំងជួយព្យាបាលការកើតមុនគ្រប់ប្រភេទ

Cherry Tom

-អាចយកផ្លែប៉េងប៉ោះ Cherry ចិតជាចំណិតស្តើងៗ បិតនៅលើមុខមុនពេលចូលគេង ឬពេលទំនេរ អាចជួយផ្តល់សំណើមដល់ផ្ទៃមុខ និងបំបាត់ភាពចាស់ជ្រីវជ្រួញ ។

-មានជាតិជូរ និងវីតាមីនជាច្រើនអាចជួយដល់សុខភាពរាងកាយទូទៅ បំបាត់ចំណង់ឃ្លានអាហារផ្តេសផ្តាស និងជួយកាត់ជាតិខ្លាញ់សម្រកទម្ងន់ធ្វើឱ្យរាងស្លីមស្អាត។

សរុបមកការទទួលទានប៉េងប៉ោះឈើរីនេះគ្រប់រូបភាព ​ទាំងស្រស់ ​ទាំងឆៅ ​លាយជាសាឡាត់ កិនជាទឹកបន្លែស្រស់ ឬយកមកថែរក្សាផ្ទៃមុខបិទស្បែកមុខគឺសុទ្ធតែមានផលចំពោះសុខភាព និងសម្រស់ទាំងអស់៕

Cherry Tomato Salad 7

Marinated Cherry Tomato Salad_large

22126