សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

សប្បាយឱ្យអស់ដៃ​បងប្អូន !​ ឆ្នេរសមុទ្រក្រាលកន្ទេលបានមួយឆ្ងាញ់​អត់គិតសេវា​ តែត្រូវតែថែទាំ​ បរិស្ថានទាំងអស់គ្នា​ !​ !

By Shield

February 11, 2020

ព្រះសីហនុ​ : ដូចយេីងបានដឹងស្រាប់ហេីយថា​ ឆ្នេរសមុទ្រក្រុងព្រះសីហនុ​ គឺពិតជាស្អាតដាច់កន្ទុយភ្នែក​ ។ អ្នកដែលបានមកកំសាន្តតែងតែសរសេីរថាមានអារម្មណ៍ថាស្រស់ថ្លាពេលបានសម្រាកនៅឯមាត់ឆ្នេរ​ ។

ថ្មីៗនេះអភិបាលខេត្តព្រះសីហនុ​ ឯកឧត្ដម​ គួច​ ចំរេីន​ បានចេញសេចក្ដីប្រកាសដែលមានខ្លឹមសារថា​ ៖

ប្រជាពលរដ្ឋ ដែលមកកំសាន្ដតាមឆ្នេរសមុទ្រ ចង់ក្រាលកន្ទេល ក្រាលតង់ អង្គុយលេងបានដោយសេរី មិនគិតសេវាឡើយ តែត្រូវ ទុកដាក់ វេចខ្ចប់សំរាមអោយបានស្អាត

នៅក្នុងពិធីប្រកាស ដាក់ឱ្យដំណើរការរចនាសម្ព័ន្ធថ្មី រដ្ឋបាលក្រុងព្រះសីហនុ នាថ្ងៃទី១១ ខែកុម្ភះ ឆ្នាំ២០២០នេះ ឯកឧត្តម គួច ចំរើន បានបញ្ជាក់ថា ឆ្នេរសមុទ្រ គឺជាឆ្នេរសាធារណះ ហើយបងប្អូនដែលមកលេកំសាន្ដ អាចក្រាលកន្ទេល អង្គុយលេង ញាំអាហារបាន ដោយគ្មានបង់សេវាឡើយ ហើយមិនអនុញ្ញាត អោយមានការវាតទីធ្វើជាកម្មសិទ្ធរបស់បុគ្គលណាមួយឡើយ តែអាចដាក់ជាកន្ទេល សម្រាប់អោយបងប្អូនមកពីឆ្ងាយអាចជួលអង្គុយ ដោយត្រូវគិតសេវាសមរម្យ កន្ទេល ១ តម្លៃ ២,០០០ ឬ ៣,០០០រៀល ជាដើម ក៏ជាការចូលរួមអោយអ្នកមកលេង ទុកដាក់សំរាម នៅមួយកន្លែង និងវេចខ្ចប់ សម្អាតបានល្អ ។

ដូច្នេះបងប្អូនពេលដែលមកមិនបាច់ភ័យព្រួយអ្វីឡេីង​ អាចនាំ​ គ្រួសារក៏ដូចជាមិត្តភក្រ្ដ​ មកកំសាន្តនាឱកាសពិសេសៗបាន ៕