អ្នក​ Single ឈប់ខូចចិត្តទៀតទៅ​! ហាងមួយចែកស្លាបមាន់ហ្វ្រីសម្រាប់អ្នកគ្មានស្នេហាជប់លៀងភាពនៅលីវ

អ្នកនៅ ​Single  ដែលទើបបែកបាក់ស្នេហា ​ឬគ្មានអ្នកណាស្រលាញ់ ​ថ្ងៃទិ ​១៤ ​កុម្ភៈ  ជាថ្ងៃនៃក្តីស្រលាញ់ ​Valentine's day  ប្រាកដជាថ្ងៃដែលអ្នកទទួលនូវក្តីឈឺចាប់បំផុតហើយ ​ព្រោះតែថ្ងៃពិសេសបែរជាគ្មានមនុស្សជាទីស្រលាញ់នៅជិតទៅវិញ។

តែពេលនេះមិនបាច់ខូចចិត្តទៀតទេ ​អ្នក ​Single  ទាំងឡាយអើយ  បើអផ្សុកណាស់ ​តោះថ្ងៃក្តីស្រលាញ់មានហាងអាហារមួយបានចែកស្លាបមាន់ហ្វ្រីដល់ទៅ ១០ សម្រាប់អ្នកនៅលីវឯណោះ ​ពិតជាពិសេសមែនទែន។

Buy Ten Wings Get Ten Wings Free At Hooters On February 14 2017 When You ShredYourEx 678x381

Tmg Article_default_mobile

ហាងដែលផ្តល់ឱកាស និងលើកទឹកចិត្តអ្នក  Single  មួយនេះ ​មានឈ្មោះថា Hooters នៅក្នុងប្រទេស​ Marryland  ដូច្នេះដើម្បីទទួលបានស្លាបមាន់ហ្វ្រីវាជារឿងងាយស្រួលណាស់ដោយមានវិធីផ្សេងៗគ្នាដូចជា៖

Hooters 1486931522 3863

-គ្រាន់តែទៅហាង Hooters គ្រប់សាខា ​ធ្វើការកំម៉ុង  ស្លាបមាន់ ១០  រួចបង្ហាញរូបអតីតមិត្តស្រី ​ឬមិត្តប្រុសរបស់ខ្លួនជាការចំណាយរួចយករូបថតទៅដាក់ចូលម៉ាស៊ីនកាត់ក្រដាសដើម្បីកម្ទេចរូបនោះ  បន្ទាប់មកអ្នកនឹងទទួលបានស្លាបមាន់ ១០ ដោយឥតគិតថ្លៃតែម្តង។

Hooters Valentines Day Promo

-ឬ សម្រាប់អ្នកស្ទាក់ស្ទើរ ​មានការខ្មាសអៀននឹងការបង្ហាញមុខជាសាធារណៈ ​អ្នកគ្រាន់តែចូលទៅកាន់វែបសាយរបស់ហាង Hooters  រួចធ្វើការឆ្លើយ ​២ ​៣ ​សំណួរ បន្ទាប់មកបញ្ចូល ​Mail  ផ្ទាល់ខ្លួន ​អ្នកនឹងទទួលបានក្រដាស  Coupon Digital  សម្រាប់ប្តូរស្លាបមាន់ ១០បានដូចគ្នា។

ដូច្នេះអ្នកនៅ ​Single  ទាំងឡាយអើយ កុំនៅម្នាក់ឯងអី ​នាំគ្នាទៅយកស្លាបមាន់ហ្វ្រីៗដើម្បីជប់លៀងភាព  Single  សម្រាប់ខ្លួនឯងទៅណា៕

5600bb8032a032692d34bf595a6d1e2be32b214b.png_1200x630

Tl Horizontal_main_2x

ប្រភព៖ Thrillist