ប្រយ័ត្នម៉ាក់ដឹងម៉ាក់វ៉ៃ! ថ្ងៃ ១៤កុម្ភៈ ​សិស្សក្មេងៗកុំចេះតែហ៊ាន ​ក្រសួងអប់រំបានចេញវិធានការ៤យ៉ាងនេះហើយ

ថ្ងៃទី  ១៤ ខែកុម្ភៈ ​ឆ្នាំ ​២០២០ ​ត្រូវបានគេដឹងជាសកលថា  ជាថ្ងៃនៃក្តីស្រលាញ់ ​ឬ ​Valentine's day ពោលជាថ្ងៃពិសេសសម្រាប់អ្នកដែលមានគូស្នេហ៍ និងចំណាយពេលជាមួយមនុស្សជាទីស្រលាញ់ដូចជាក្រុមគ្រួសារជាដើម។

តែសម្រាប់ក្មេងៗស្រុកខ្មែរ ជាពិសេសសិស្សសាលាបានយកថ្ងៃនេះ ​ជាថ្ងៃជ្រួលជ្រើមតាមគ្នា ​ដូចជាគេចសាលា ​គេចម៉ោងសិក្សា ​ដើរលេង ​ឬណាត់ជួបសង្សា ​ដែលពេលខ្លះថែមទាំងប្រព្រឹត្តអំពើផ្តេសផ្តាសខុសសីលធម៌ទៀតផង។

4 Valentines Day Flowers

ដូច្នេះហើយ នៅព្រឹកថ្ងៃទី ​១១ ​ខែកុម្ភៈ ឆ្នាំ ២០២០ ក្រសួងអប់រំយុវជន និងកីឡា ​បានចេញសេចក្ដី​ណែនាំ ស្ដីពី វិធានការ​ទប់ស្កាត់​សកម្មភាព​មិន​ប្រក្រតី​ក្នុង​ទិវា​នៃ​ក្ដី​ស្រឡាញ់​នៅ​តាម​គ្រឹះស្ថាន​សិក្សា​សាធារណៈ និង​ឯកជន ​ដូចខាងក្រោមនេះ ៖

១. ត្រូវផ្សព្វផ្សាយដល់សិស្សានុសិស្ស តាមគ្រប់មធ្យោបាយ ដូចជាតាមរយៈការប្រជុំ នៅពេលគោរពទង់ជាតិ កុំឲ្យមានការយល់ខុស អំពីអត្ថន័យនៃទិវា នៃក្ដីស្រឡាញ់។

២. ត្រូវពង្រឹងការអនុវត្តវិន័យ ឲ្យបានម៉ឺងម៉ាត់ ជាពិសេសលើការគ្រប់គ្រងសីលធម៌ ដោយតាមដានអវត្តមានរបស់សិស្សានុសិស្សជាប្រចាំ។

៣. ត្រូវជំរុញដំណើរការ របស់ក្រុមប្រឹក្សាយុវជន ក្រុមប្រឹក្សាកុមារប្រចាំសាលា ដោយអនុវត្តសកម្មភាព «មិត្តអប់រំមិត្ដ»។

៤. ត្រូវធ្វើទំនាក់ទំនងជិតស្និទ្ធជាមួយមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសហគមន៍ដើម្បីផ្ដល់ និងទទួលព័ត៌មាននានា ពាក់ព័ន្ធនឹងសកម្មភាពមិនប្រក្រតី ដែលប្រព្រឹត្តដោយសិស្សានុសិស្ស ដើម្បីសហការទប់ស្កាត់ អប់រំណែនាំកែលម្អសិស្សានុសិស្ស បានទាន់ពេលវេលា៕

85239291_3369398593086731_8779617050919174144_o

Unnamed (1)

Unnamed