កិត្តិយសណាស់! និស្សិតខ្មែរមួយរូបទៀតហើយជាប់ជានិស្សិតឆ្នេីម ពីសភាវិស្វកម្ម និង ស្ថាប័នវិស្វកម្មនៃព្រះបរមរាជវាំងប្រចាំប្រទេសថៃ

កាលពីប៉ុន្មានថ្ងៃមុន  និស្សិតកម្ពុជាត្រូវបានក្សត្រីថៃ  សុរិន្ទថង  កោតសរសើរថាជានិស្សិតដែលខិតខំរៀនសូត្រ មានការតស៊ូខ្ពស់ ថែមទាំងមានពិន្ទុល្អនៅក្នុងការសិក្សា ធ្វើប្រទេសជាតិមានកិត្តិយសជាខ្លាំង។

ជាក់ស្តែងជាថ្មីម្តងទៀតហើយ ​ពេលនេះនិស្សិតខ្មែរមួយរូបទៀតបានទទួលងារជានិស្សិតឆ្នេីម ពីសភាវិស្វកម្ម និង ស្ថាប័នវិស្វកម្មនៃព្រះបរមរាជវាំងប្រចាំប្រទេសថៃ ដោយទទួលបានមេដាយមាស និងចូលសម្តែងពីព្រះមហាក្សត្រថៃ ទៀតផង។

84093169_2572587943011418_3109733541244567552_o

តាមរយៈគណនីហ្វេសប៊ុកផេក Cambodian Student Associations of Chaiyaphum Rajabhat University- CSA CPRU បានរៀបរាប់ថា៖ ​« ចូលរួមអបអរសាទរនិស្សិតកម្ពុជាយេីង កញ្ញា សៅ ស្រីមួយ និស្សិតអាហាររូបករណ៍ព្រះរាជទាន នៃសាកលវិទ្យាល័យរ៉ាឆាផាត់ឆៃយ៉ាភូមិ Chaiyaphum Rajabhat University ត្រូវបានជ្រេីសរេីសជាប់ជានិស្សិតឆ្នេីមពីសភាវិស្វកម្ម និង ស្ថាប័នវិស្វកម្មនៃព្រះបរមរាជវាំងប្រចាំប្រទេសថៃ ក្នុងនោះដែរកញ្ញាត្រូវបានសភាវិស្វកម្មប្រទេសថៃផ្តល់កិត្តិយសក្រោមព្រះប្រទានពីព្រះមហាក្សត្រថៃអោយកញ្ញាទទួលបានមេដាយមាស និងចូលសម្តែងការគួរសមកាលពីថ្ងៃទី ០៣ ខែកម្ភះ ២០២០ នៅឯព្រះបរមរាជវាំង ទីក្រុងបាងកក ប្រទេសថៃ ដោយក្នុងឆ្នាំនេះមានតែកញ្ញាមួយរូបប៉ុណ្ណោះតំណាងអោយនិស្សិតខ្មែរដែលបានទទួលមេដាយនេះ ហេីយនេះជាមោទនភាពថ្មីមួយទៀតសម្រាប់កញ្ញា ក្រុមគ្រួសារកញ្ញា និង ប្រទេសជាតិផងដែរ 🇰🇭 🇰🇭🎉❤️ »។

S 4tgj

នេះពិតជារឿងមួយដ៏កិត្តិយសពិតមែន ​សម្រាប់និស្សិតកម្ពុជា ​នៅក្នុងការបង្ហាញសមត្ថភាពនៅក្រៅប្រទេសគួរឱ្យសរសើរ៕

84162976_1449687998568693_1684693246749442048_n

86264055_1133686933638810_6272388200631631872_n