នាយករដ្ឋមន្ត្រីកម្ពុជា៖ « ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ » – Kalib9 ជីវិតកម្សាន្ត | Pelklas

នាយករដ្ឋមន្ត្រីកម្ពុជា៖ « ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ »

កាលពីប៉ុន្មានម៉ោងមុននេះ តាមរយៈព័ត៌មានផ្លូវការបានឱ្យដឹងថា កម្ពុជាអនុញ្ញាតឱ្យនាវាទេសចរណ៍ MS Westerdam ដែលមានផ្ទុកមនុស្សជាង២២០០នាក់ ចូលចតនៅកំពង់ផែព្រះសីហនុ បន្ទាប់ពីប្រទេស៥ និងកោះ១ បដិសេធមិនអោយចូលចតដោយសារមូលហេតុខ្លាចមានអ្នកដំណើរមានផ្ទុកវីរុសថ្មី ទោះបីខាងនាវាអះអាងថា គ្មានអ្នកឈឺក៏ដោយ។

អានបន្ថែមនៅទីនេះ៖ ប្រទេសចំនួន៥ បានបដិសេធការចុះចតនាវាមួយគ្រឿង ​តែកម្ពុជាវិញបានព្រមទទួលឱ្យចុះចតដៃពីរឯណោះ

សម្រាប់នាវាដែលមានផ្ទុកមនុស្សប្រមាណ១៤៥០នាក់ និងក្រុមនាវិក៨០០នាក់នេះនឹងមកដល់កំពុងផែព្រះសីហនុ នៅម៉ោង ០៧:០០នាទីព្រឹក ថ្ងៃព្រហស្បតិ៍ទី១៣ ខែកុម្ភៈ  នេះហើយ ហើយភ្ញៀវទេសចរណ៍ក្នុងនាវានេះ អាចផ្ទេរការធ្វើដំណើរតាមយន្តហោះនៅកម្ពុជាត្រលប់ទៅប្រទេសកំណើតវិញ។

86280493_2417914571833751_2105833958561284096_o

តែក្រោយពីបានដំណឹងមួយនេះ មានប្រជាជនជាច្រើនមានការពេញចិត្តនឹងអំពើល្អរបស់កម្ពុជា​ ឯអ្នកខ្លះក៏សម្តែងការភ័យខ្លាចក្នុងការឆ្លងជំងឺនេះ ​ហេតុនេះហើយបានជានាយករដ្ឋមន្ត្រីកម្ពុជាបានចេញសេចក្តីថ្លែងការមួយបញ្ជាក់ពីបញ្ហានេះ។

តាមរយៈ ​ BAYON Radio បានរៀបរាប់ប្រសាសន៍នាយករដ្ឋមន្ត្រីកម្ពុជាថា៖ « 

សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ឆ្លើយតបថា «ហេតុអ្វីត្រូវសម្រេចអនុញ្ញាតឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើគេបានបិទអស់ហើយ, ដូចដែលខ្ញុំបាននិយាយហើយថា ជំងឺពិតប្រាកដគឺភាពភ័យខ្លាច មិនមែនជាជំងឺកូរ៉ូណានោះទេ។ ការអនុញ្ញតឲ្យចូលនេះបង្ហាញពីការលុបបំបាត់នូវជំងឺភ័យខ្លាច ដែលកំពុងកើតមាននៅលើពិភពលោកយើងនេះ ហើយកម្ពុជាគ្មានឡើយការរើសអើងពូជសាសន៍ ត្រូវតែចូលរួមសង្រ្គោះក្នុងកិច្ចការមនុស្សធម៌ ខណៈពួកគេកំពុងជួបគ្រោះអាសន្ន»។

S 135

84450834_2739118069534172_7652974978022768640_n

«យើងត្រូវសហការគ្នា ទាំងអ្នកជាប់នៅលើនាវា ដើម្បីជួយសង្រ្គោះដោយមិនខ្វល់ពីជាតិសាសន៍ ទោះបីជាតិសាសន៍ណាក៏ដោយ កិច្ចការនេះបង្ហាញពីការងារ មនុស្សធម៌ដ៏ប្រពៃ និងសណ្តានចិត្តរបស់កម្ពុជាសម្រាប់មនុស្សលើពិភពលោក ក្នុងការយកអាសារសម្រាប់ជាតិសាសន៍ដទៃ។ បើគេមិនទទួលកម្ពុជាទទួល, កម្ពុជាក៏ចង់បង្ហាញថា កម្ពុជាមិនមែនគ្រាន់តែសហការជាមួយចិននោះទេ គឺធ្វើជាមួយគ្រប់ជាតិសាសន៍ទាំងអស់ ព្រោះបញ្ហានេះវាក្លាយជាបញ្ហាប្រឈម ជាសកលរួចទៅហើយ និងម្យ៉ាងទៀតបញ្ហាមនុស្សធម៌ក៏គ្មានព្រំដែនដែរ។ យើងត្រូវតែជួយពួកគេនៅពេលដែលពួកគេសុំឱ្យយើងជួយ យើងត្រូវតែជួយគេប្រកប ដោយស្មារតីទទួលខុសត្រូវ»៕

51fd4e073a5c230f82bf528d466f6b2c_XL