អ្នកទិញម៉ាសពេទ្យប្រយ័ត្នឱ្យមែនទែន! ប្រភពពីប្រទេសវៀតណាម​ អ្នកលក់បានក្លែងបន្លំយកម៉ាសប្រើហើយមកលក់ឡើងវិញ

ដោយសារតែវីរុសថ្មី ​ឆ្លងតាមខ្យល់ ផ្លូវដង្ហើម ​និងទឹកមាត់ មានសន្ទុះកាន់តែខ្លាំង ម៉ាស់គ្រប់ប្រភេទត្រូវបានគេពេញនិយមយកមកពាក់ការពារសុខភាពខ្លួនឯង ​ថែមទាំងធ្វើឱ្យមានឈ្មួញជាច្រើនបានប្រមូលទិញយក  យកមកលក់តម្លៃថ្លៃជាខ្លាំង។

Surgical Mask Coronavirus

នៅក្នុងនោះម៉ាស់ពេទ្យក៏ជាម៉ាសដ៏ពេញនិយមមួយផងដែរ  បើទោះបីជាវាអាចពាក់បានរយៈពេលខ្លី ​តែវាក៏អាចការពារពីរោគឆ្លងបាន ​ហើយថែមទាំងមានតម្លៃថោកទៀតផង ​ដោយម៉ាសនេះភាគច្រើនផលិតពីប្រទេសចិន ​និងវៀតណាម។ ​តែដោយសារតែមានតម្រូវការខ្លាំង ម៉ាស់នេះកុំថាតែឈ្មួញទិញមកលក់ ​តែអ្នកទិញមកប្រើក៏ពិបាករកដែរ ដោយសារតែរោងចក្រនៅចិនមួយចំនួនបានបិទទ្វារ កម្មករសម្រាក ​ឯរោងចក្រដែលនៅសល់ខំប្រឹងផលិតដើម្បីបំពេញតម្រូវការប្រទេសចិនរបស់ខ្លួនដែលកំពុងតែរាតត្បាតវីរុសថ្មី។

71xxhJcUe9L._SL1500_

S355


ចំណែកឯប្រទេសចិន និងវៀតណាមក៏បានរឹតត្បិតការនាំចេញតាមព្រំដែន និងតាមជើងយន្តហោះ ក៏បានធ្វើឱ្យឈ្មួញជាច្រើនមានការខាតបង់ប្រាក់យ៉ាងធ្ងន់ធ្ងរផងដែរ ​តែអ្វីកាន់តែហួសចិត្ត ​តាមប្រភពក្រៅផ្លូវការ  ឬពាក្យចចាមអារ៉ាមបាននិយាយថា មានជនខិលខូចមួយចំនួនបានយកម៉ាស់ដែលគេប្រើហើយយកមកដាក់លក់វិញ ។

ដូច្នេះទោះពិត ​ឬមិនពិតក៏ដោយ ​អ្នកក៏គួរតែមានការប្រុងប្រយ័ត្នខ្ពស់ឱ្យមែនទែន  រាល់ពេលមានការបញ្ជាលក់ ​ឬទិញ ម៉ាស់ពេទ្យ៕

Factory Disposable Non Woven 3 Ply Surgical Face Mask With N95 Cetificate

81Nme Xmv5L._AC_SL1500_