សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

អតីតជាអ្នកតស៊ូការពារជាតិ ! ​តែពេលធ្លាក់ខ្លួនឈឺ គ្មានសល់អ្វីជាប់ខ្លួនបន្តិចសោះ

By Shield

February 13, 2020

ថ្មីៗនេះលោកតាដ៏កម្សត់ម្នាក់ បានធ្វើឱ្យគ្រប់គ្នាសង្វេកចិត្តខ្លាំង ​ដោយសារតែលោកតា ​ត្រូវបានគេដឹងថាជាអ្នកតស៊ូការពារជាតិស្ទើរតែមួយជីវិត គ្មានសល់ឋានៈបុណ្យសក្តិអ្វីនោះទេ  ចុងក្រោយប្រើជិវិតចុងក្រោយដ៏សាមញ្ញថែមទាំងមានទុក្ខជាទម្ងន់ឈឺធ្ងន់គ្មានសល់លុយសូម្បីតែមួយកាក់មួយសេនព្យាបាលខ្លួន។

តាមរយៈគណនីហ្វេសប៊ុក ហុិន សុខុន បានរៀបរាប់ថា៖ « តើមានបងប្អូនណាធ្លាប់ស្គាល់គាត់ដែរឫទេ?

លោកតាគាត់មាន ឈ្មោះ ដួងតារ៉ា អតីតគាត់ជាអ្នកតស៊ូការពារជាតិយើងដែរ គាត់រស់នៅ ភូមិភ្នំ ថ្នក់ ឃុំព្រៃស្លឹកស្រុកទ្រាំងខេត្តតាកែវ តែឥលូវនេះគាត់កំពុងតែមានជម្ងីជាទម្ងន់។

ដោយមានការខ្វះខាតថវិការដើម្បីព្យាបាលជម្ងីគាត់បន្តទៀត ហេតុដូចនេះហើយសូមបងប្អូនមេត្តាជួយឡាចជួយស៊ែរដើម្បីឱ្យសប្បុរជនបានឃើញផង ពីព្រោះលោកតាមានប្រវត្តិតស៊ូយូរណាស់មកហើយអាណិតគាត់ផង។

បងប្អូនអាចទំនាក់ទំនងលេខទូរសព្ទគាត់ផ្ទាល់ (016426819)សូមអរគុណ ​»។

ដូច្នេះប្រសិនជាលោកអ្នក និងសប្បុរសជនណាមួយចង់ជួយដល់អតីតអ្នកការពារជាតិមួយរូបនេះ  សូមធ្វើការទាក់ទងលេខទំនាក់ទំនងខាងលើនេះ ៕