កម្ពុជាមិនមែនជាប្រទេសអ្នកមាន តែមានបេះដូងទូលាយជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ក្នុងគ្រាមានអាសន្នបែបនេះ

កាលពីថ្ងៃទី ​១២ ​ខែកុម្ភៈ ឆ្នាំ២០២០ ​រដ្ឋាភិបាកកម្ពុជាបានអនុញ្ញាតិឱ្យនាវាទេសចរណ៍មួយគ្រឿងចតនៅកំពង់ផែព្រះសីហនុ ​ក្រោយនាវាមួយនេះ ត្រូវបានប្រទេស និងកោះចំនួន ៥មិនឱ្យចតព្រោះខ្លាចវីរុសថ្មី។

ក្រោយពីចតជាផ្លូវការថ្ងៃទី ១៣ ​កុម្ភៈ ព្រឹកមិញនេះក្រោមការអង្កេតពីថ្នាក់ដឹកនាំ និងក្រុមគ្រូពេទ្យជំនាញ និងឃើញស្ថានភាពរីករាយនៃអ្នកដំណើរ  កម្ពុជាត្រូវបានពិភពលោកមើលឃើញថាជាប្រទេសល្អដែលជួយយកអាសារពេលមានអាសន្ន  សូម្បីតែប្រមុខរដ្ឋាភិបាលក៏ចេញសេចក្តីថ្លែងការផងដែរ។

86185717_2779543798760766_3908302432702038016_o

យោងទៅតាមប្រសាសន៍សម្តេច ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាលើគណនីហ្វេសប៊ុកផេកជាផ្លូវការ បានរៀបរាប់ថា៖ « កម្ពុជាស្វាគមន៍នារវាទេសចរណ៍ MS Westerdam សហរដ្ឋអាមេរិកចូលចត

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្វាគមន៍នាវាទេសចរណ៍ដ៏ធំមួយឈ្មោះថា MS Westerdam របស់សហរដ្ឋអាមេរិក ដែលមានទេសចរជាង២,២៥៧នាក់ ដែលនៅថ្ងៃទី ១៣ កុម្ភះព្រឹកនេះបានចូលមកដល់កំពង់ផែក្រុងព្រះសីហនុហើយ។ នាវាទេសចរណ៍អាមេរិកដ៏ធំនេះបានស្នើសុំចុះចតនៅតាមប្រទេសនិងកោះចំនួន៦ មកហើយ តែត្រូវបានបដិសេធមិនអោយចូលចត ដោយសារភ័យខ្លាចមានអ្នកដំណើរមានផ្ទុកមេរោគកូរ៉ូណាថ្មី ដែលពេលនេះមានឈ្មោះជាផ្លូវការថា កូវីដ-១៩ (Covid-19) ។ ដើម្បីធានាសុវត្ថិភាពទាំងអស់គ្នា គឺមន្រ្តីជំនាញរបស់ក្រសួងសុខាភិបាលបានធ្វើការពិនិត្យអាការៈសុខភាពរបស់អ្នកដំណើរទាំងអស់មុនពេលអនុញ្ញាត្តិអោយចេញក្រៅនាវា។

S 4756

សម្តេចតេជោ ហ៊ុន សែន មានការអាណិតស្រណោះអ្នកធ្វើដំណើររាប់ពាន់នាក់ដែលរួមមានទាំងមនុស្សចាស់ ស្រ្តី និងកូនក្មេង ដែលកំពុងជាប់នៅក្នុងនាវាដ៏ធំនេះ។ សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជាមិនមែនជាប្រទេសអ្នកមានទេ ប៉ុន្តែកម្ពុជាមានបេះដូងទូលាយ ជាមួយទឹកចិត្តសណ្តោសប្រណីមិនរើសអើងពូជសាសន៍ ហើយការជួយគ្នាជាពិសេសក្នុងគ្រាមានអាសន្នបែបនេះគឺគ្មានកម្រិតលើពូជសាសន៍ ឬកម្រិតលើព្រុំដែនឡើយ។

នៅក្នុងស្ថានភាពបែបនេះ គឺយើងត្រូវរួមគ្នាផ្តល់នូវក្តីស្រឡាញ់ ជំនឿ ទំនុកចិត្ត និងភាពកក់ក្តៅដល់អ្នកធ្វើដំណើរកុំអោយភ័យតក់ស្លុតអស់សង្ឃឹម។ បើមិនជួយពួកគេ បើមិនឲ្យនាវានេះចូលចត តើត្រូវឲ្យពួកគេទៅណា បើប្រទេសមួយចំនួននោះគេបានបិទអស់ហើយ។ សម្តេចតេជោបានបញ្ជាក់ជាច្រើនលើកច្រើនសារមកហើយថា ជំងឺពិតប្រាកដនាពេលនេះ គឺជំងឺភ័យខ្លាចលើសលុប ដែលមិនមែនជាជំងឺកូរ៉ូណាទេ។

ពេលនេះពិភពលោកបានឃើញច្បាស់ហើយថា កម្ពុជាយើងមិនមែនគ្រាន់តែសហការជាមួយមិត្តចិនទេ គឺសហការជាមួយគ្រប់ជាតិសាសន៍ទាំងអស់រួមទាំងសហរដ្ធអាមេរិកផងដែរ គឺយើងរួមគ្នាដោះស្រាយបញ្ហាប្រឈមជាសកល ហើយនេះជាសកម្មភាពមនុស្សធម៌ដ៏ប្រពៃនិងគ្មានព្រំដែនដែលប្រកបដោយការទទួលខុសត្រូវខ្ពស់។

សូមជូនពរអ្នកធ្វើដំណើរក្នុងនាវាទាំងអស់បានសម្រាក ទទួលទានម្ហូបអាហារ និងសប្បាយរីករាយនៅពេលបានមកដល់ទឹកដីនៃព្រះរាជាណាចក្រកម្ពុជា »៕

86313464_2779543375427475_5779770664554594304_n

86391615_2779543428760803_8772469100057198592_o

86193170_2779543498760796_918760596298530816_o

86261972_2779543662094113_2470118670697758720_o

85043312_2779543558760790_6490694825577283584_o

84683465_2779543828760763_4787449029506105344_n

84512585_2779543688760777_2009581469420224512_o