តោះ! មកទស្សនាទិដ្ឋភាពពេលយប់ស្រស់ស្អាតរបស់នាវាយក្ស Westerdam នៅកំពង់ផែព្រះសីហនុ ក្រោយធូរចិត្តរឿងអ្នកធ្វើដំណើរលើនាវាគ្មាននរណាផ្ទុកវីរុសថ្មី! – Kalib9 ជីវិតកម្សាន្ត | Pelklas

តោះ! មកទស្សនាទិដ្ឋភាពពេលយប់ស្រស់ស្អាតរបស់នាវាយក្ស Westerdam នៅកំពង់ផែព្រះសីហនុ ក្រោយធូរចិត្តរឿងអ្នកធ្វើដំណើរលើនាវាគ្មាននរណាផ្ទុកវីរុសថ្មី!

ប្រទេសកម្ពុជាបានកំពុងតែក្លាយទៅជាទីចាប់អារម្មណ៍នៃពីភពលោកថាជាប្រទេសចិត្តសប្បុរសធម៌ក្រោយពីរដ្ឋាភិបាលកម្ពុជាបានសម្រេចចិត្តឱ្យនាវាទេសចរណ៍យក្ស MS Westerdam​ ធ្វើការសំចតលើទឹកដីកំពង់ផែខេត្តព្រះសីហនុ បន្ទាប់ពីប្រទេស និងកោះចំនួន ៥ បានបដិសេធមិនឱ្យនាវានេះសំចតព្រោះខ្លាចករណីវីរុសថ្មីនេះ។

ហើយក្រោយពីធ្វើការចតជាផ្លូវការបានសម្រេច កាលពីព្រឹកថ្ងៃទី ​១៣ ​ខែកុម្ភៈ ឆ្នាំ ២០២០ និងបានពិនិត្យសុខភាពអ្នកធ្វើដំណើរទាំងអស់ ដោយម្នាក់ៗសុទ្ធតែគ្មានករណីផ្ទុកវីរុសកូរ៉ូណាថ្មី COVID-2019 នេះចេញពីមន្ទីរពិសោធន៍ប៉ាស្ទ័ផងនោះ មហាជនមានការសប្បាយរីករាយ និងអបអរសាទរផងដែរ ​ជាពិសេសអ្នកដំណើរទាំងអស់មានសម្តែងក្តីរីករាយ និងអរគុណកម្ពុជាជាខ្លាំងសម្រាប់ការផ្តល់ទីចតសម្រាប់នាវាមួយនេះផងដែរ។

9

WESTERDAM.jpg.5f6ac038183a7f4a9d622a14dd913a74 768x502

គួរឱ្យដឹងផងដែរថា ​សម្រាប់អ្នកដំណើរមួយចំនួនដែលគ្មានបញ្ហាសុខភាព និងបានទិញសំបុត្រយន្តហោះរួចរាល់ហើយ បានឡើងមកព្រលានយន្តហោះភ្នំពេញដើម្បីត្រលប់ទៅទីកំណើតវិញមានចំនួនប្រមាណ ៥០០នាក់ ​ចំណែកឯអ្នកដំណើរដទៃទៀតនៅតែបន្តស្នាក់នៅលើនាវាប្រកបដោយស្នាមញញឹម និងភាពរីករាយ។

ពេលនេះ ងាកមកមើលអ្វីដែលគួរឱ្យចាប់អារម្មណ៍​ ទិដ្ឋភាពនាវាយក្សដែលបានចតនៅលើទឹកដីខេត្តព្រះសីហនុ ​ពិតជាធំស្កឹមស្កៃណាស់​​ពិសេសទិដ្ឋភាពពេលរាត្រីពិតជាស្រស់ស្អាតខ្លាំង ​ភ្លើងភ្លឺចច្ចាចតែម្តង អមនឹងអ្នកដំណើរលើនាវាម្នាក់ៗប្រកបដោយស្នាមញញឺមយ៉ាងកក់ក្តៅផងដែរ៕

1

2

4

7

5

8

6

3

10