សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ទេសចរនៅលើ WesterDam បង់ក ក្រមា និង កាន់ក្រមា​ របស់ខ្មែរយើងគ្រប់គ្នា​ ពិតជាមានមោទកភាពណាស់ !

By Shield

February 14, 2020

ដូចយើងបានដឹងស្រាប់ហើយថា នាវា Westerdam ដែលផ្ទុកមនុស្សជាង ២០០០ពាន់នាក់ដែលបានចូលចតនៅកម្ពុជាកាលពីថ្ងៃទី ១៣ ខែ កុម្ភៈ នោះពេលនេះពួកគេទាំងនោះគឺបានទទួលការយកចិត្តទុកដាក់ពីសំណាក់កម្ពុជា  ជាខ្លាំងដោយកម្ពុជា បានអនុញ្ញាតិឱ្យនាវានោះចុះចតនៅប្រទេសកម្ពុជា ដែលនាវា នោះបានទទួលការបដិសេដ ពីសំណាក់បណ្ដាប្រទេសទាំង ៥ រួចមកហើយ ។

ក៏ប៉ុន្តែកាលពីព្រឹកថ្ងៃ ១៤ ខែ កុម្ភៈ នេះភ្ញៀវទេសចរទាំងអស់ពិតជាក្ដីរំភើបជាខ្លាំងដែលកម្ពុជាបានផ្ដល់កន្លែងសម្រាប់ពួកគាត់ចុះចត ហើយពួកគាត់ថែមទាំង​បានសំណេះសំណាលជាមួយ សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដីនៃព្រះរាជាណាចក្រកម្ពុជាថែមទៀតផង ។

ក្នុងឱកាសនេះដែរកម្ពុជាក៏បានសម្ដែងនូវការទទួលដែលបានបង្ហាញក្រមាដែលជាអន្តសញ្ញានជាតិទៅកាន់បណ្ដាភ្ញៀវទេសចរថែមទៀតផង ដែលនេះគឹជាការស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់ប្រជាជនកម្ពុជា ផងដែរ ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព