ម៉ាស់ក្លែងក្លាយដែលផលិតពីក្រដាសបង្គន់ ពេលនេះត្រូវបានអាជ្ញាធរវៀតណាមចុះបង្រ្កាបបានហើយ !

វៀតណាម : ថ្មីៗនេះក្រោយពីការផ្ទុះនូវវីរុសប្រភេទថ្មីកូរ៉ូណា ជុំវិញប្រទេសចិនរួចមកក៏មានការរាលដាលដល់បណ្ដាប្រទេសនៅឯអាសុី ហើយប្រទេសមួយចំនួនបានប្រកាសអាសន្នឱ្យប្រជាជនរបស់ខ្លួន ការពារដោយពាក់ម៉ាស់និងឧស្សាហ៍លាងសម្អាតដៃដើម្បីការពារខ្លួនផងដែរ ។

ស្រាប់តែកាលពីពេលថ្មីៗនេះអាជ្ញាធរវៀតណាមនាទីក្រុង ហាណូយ បានចុះបង្រ្កាបទីតាំងលក់ម៉ាស់ក្លែងក្លាយដែលផលិតពីក្រដាសបង្គន់ ហើយក្រុមហ៊ុននោះមានឈ្មោះថា វៀតហាន់អិលធីឌី (Viet Han Company Ltd) ក្នុងស្រុក Thuong Tin ។ នាយកដ្ឋានអង្កេតទីផ្សារហាណូយបាននិយាយថា ក្រដាសបង្គន់ទាំងនេះកំពុងត្រូវបានប្រើដើម្បីជំនួសស្រទាប់អង់ទីប៊ីយ៉ូទិក ដែលត្រូវបានប្រើជាធម្មតានៅក្នុងម៉ាស់ (surgical mask) ។

Khautranggiay21211581585077 15 6811 4586 1581648149_680x408

គួរឱ្យកត់សម្គាល់ផងដែរថា​ក្នុងរយៈពេល ១២ថ្ងៃ ចុងក្រោយនេះ អាជ្ញាធរទីផ្សារវៀតណាមនៅទូទាំងប្រទេសបានរកឃើញការរំលោភបំពានជាង ៤,២០០ករណី ទាក់ទងនឹងការផលិតម៉ាស់។ ម៉ាស់បានក្លាយជារបស់មានតម្លៃពិបាករកទិញពីគ្រប់ទីកន្លែង ខណៈប្រទេសវៀតណាមផ្ទាល់មានអ្នកឆ្លងវីរុសចំនួន ១៦ករណី៕