មូលហេតុចំបង ដែលទ្វារនៅក្នុងបន្ទប់ទឹកសាធារណៈ ចំហខាងក្រោមជើង និងខាងលើ!
ប្រជាជនបានចំណាយប្រាក់ដើម្បីសង់បង្គន់អស់រយៈពេលជិត ២០០០ ឆ្នាំមកហើយ។ ហើយសព្វថ្ងៃនេះយើងមានបង្គន់សាធារណៈឥតគិតថ្លៃ ប៉ុន្តែវាមានលក្ខណៈខុសគ្នាពីបង្គន់ធម្មតា។ ហើយវាមិនត្រឹមតែអំពីកង្វះភាពឯកជនប៉ុណ្ណោះទេ។ វាក៏មានមូលហេតុចំបងពិសេសមួយចំនួនដែលទាក់ទាញការយកចិត្តទុកដាក់ទៅលើអ្នកប្រើប្រាស់ - ទ្វារតូបហើយមើលឃើញខាងក្រោម។
ខាងក្រោមនេះជាមូលហេតុចំបងដែលផ្តល់ផលប្រយោជន៍សម្រាប់អ្នកប្រើប្រាស់បង្គន់សាធារណៈ។
1. យើងអាចដឹងបានថាមានមនុស្សត្រូវការជំនួយ (ដូចជាដួលក្នុងបន្ទប់ទឹក ឬខ្យល់គជាដើម)
2. អ្នកអាចដឹងបានថាបង្គន់ទំនេរឬមានមនុស្ស
3. វាជួយកម្ចាត់ក្លិនមិនល្អនៅខាងក្នុង
4. ទ្វារបិទជិតចំណាយថវិការច្រើន
5. វាជួយបញ្ឈប់មនុស្សពីអាកប្បកិរិយាដែលបង្កគ្រោះថ្នាក់
6. អ្នកអាចចេញបានប្រសិនបើជាប់សោរ
7. អ្នកអាចស្នើសុំក្រដាស់អនាម័យពីអ្នកណាម្នាក់ប្រសិនបើអ្នកគ្មាន
8. មនុស្សនឹងចំណាយពេលតិចនៅក្នុងបន្ទប់ទឹក
9. វាមានភាពងាយស្រួលក្នុងការសម្អាត
10. ក្នុងករណីមានការដាច់បំពង់ទឹកនឹងធ្វើឲ្យយើងឆាប់ដឹងមូលហេតុ
បន្ថែម: ហេតុអ្វីបានជាយើងត្រូវទាញទ្វារចូលពេលចេញពីបន្ទប់ទឹក?
- ដូច្នេះអ្នកនឹងមិនធ្វើឱ្យប៉ះទង្គិចលើអ្នកណាម្នាក់នៅពេលបើកទ្វារទេ។
- បង្កភាពងាយស្រួលក្នុងការផ្លាស់ទីជុំវិញក្នុងករណីមានអាសន្ន។
- វាការពារក្លិនជះទៅខាងក្រៅ។
- អ្នកខាងក្រៅមិនអាចចាក់សោរ ហើយវាងាយស្រួលសម្រាប់អ្នកក្នុងការបិទទ្វារប្រសិនបើសោរបស់វាខូច។
ហើយនៅពេលយើងចូលបន្ទប់ទឹកយើងនឹងរុញទ្វារ
- អ្នកអាចបើកទ្វារដោយប្រើស្មារបស់អ្នកដូច្នេះមិនចាំបាច់ប្រើដៃប៉ះចំណុចដែលត្រូវរុញទ្វារទេ។
- រុញទ្វារជួយសន្សំសំចៃពេលវេលា។
តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះបន្ទប់ទឹកសាធារណៈ? តើអ្នកធ្លាប់កត់សំគាល់ឃើញថាបន្ទប់ទឹកសារធារណៈមានទ្វារបិទជិតមែនដែលឬទេ?