សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

ជនបន្លំបងប្អូនបើជួបប្រទះសូមឃាត់ទុកប្រគល់ឱ្យសមត្ថកិច្ចផង ព្រោះថាបោកគេច្រើនណាស់ !

By Shield

February 15, 2020

មនុស្សរាល់ថ្ងៃស្អាតតែសំបកក្រៅតែងខ្លួនហុឺហា តែលុយដែលមាននោះគឹបានមកពីកឹបកេងឬក៏បោកប្រាស់លួចប្លន់គេតែប៉ុណ្ណោះ បើរាប់អានមនុស្សឬក៏អ្វីមេត្តាសិក្សាឱ្យច្បាស់សិន ។

ដូចករណីដែលម្ចាស់គណនីដែលមានឈ្មោះថា SokLida Sann បានជួបអញ្ចឹងឃើញស្លៀកពាក់ឡូយឆាយតែគឺជាជនបោកប្រាស់សោះ ដោយម្ចាស់គណនីបានរៀបរាប់ក្នុងគណនីហ្វេសបុករបស់គាត់ថា ៖

ថាមែនៗ មិនមែនតែខ្ញុំទេ ឃើញគេផុសច្រើនគ្នា😡 អាសំគីសនេះជាជនបន្លំគេគ្រប់គ្នា ពីម្សិលមិញ13.02.20 មកកូរនៅហាងខ្ញុំល្ងាចមិញដែរ ចរិកវាប្លែកៗ ហើយ ទិញគ្រប់មុខ ខោអាវបត់អោយវាហើយ ស្បែកជើងប៊ូ តេនិយាយទូរសព្ទ័រហូត ហើយមកសួរសុំមើលទូរសព្ទ័ម៉ាកនេះម៉ាកនោះទៀត ចុងក្រោយវាថាខ្ចប់ទុកអោយវា តិចទៀតបងវាមកទិញថែមទៀតឡូវហើយ បាន1ភ្លេត វាថាទៅទិញទឹកផឹក បាត់រហូតម៉ង 😡😡😡ផុសអោយបងប្អូូនប្រុងប្រយត្ន័វាគ្រប់គ្នាផង😡😡😡 ។

ដូច្នេះហើយបើបងប្អូនបានឃើញជនសង្ស័យមួយរូបនេះ ហើយប្រគល់ជូនដល់លោកប៉ូលឺសផង ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព