បុរសម្នាក់ព្យាយាមគេង ២ ម៉ោងក្នុងមួយថ្ងៃរយៈពេល ១ សប្តាហ៍ហើយលទ្ធផលខុសពីអ្វីដែលអ្នករំពឹងទុក

យើងដឹងថាពេលវេលាមានតំលៃប៉ុនណា យើងតែងតែចង់បានអ្វីដែលយើងចង់បាន។ សម្រាប់អ្នកសិក្សាឬអ្នកខិតខំធ្វើការ ប្រហែលជាត្រូវគេងមិនលក់ដើម្បីបញ្ចប់គម្រោងឱ្យទាន់ពេលវេលា។ មនុស្សជាច្រើនចង់មានពេលច្រើនជាង ២៤ ម៉ោងក្នុងមួយថ្ងៃ។ តែការពិតវាមិនអាចទៅរួចបានឡើង។ ដំណោះស្រាយដែលមនុស្សគ្រប់គ្នាបានធ្វើគឺកាត់បន្ថយពេលសម្រាកផ្ទាល់ខ្លួនឲ្យតិចជាងមុន។ ប៉ុន្តែតើអ្នកគិតថានោះជាដំណោះស្រាយល្អទេ?

ដូច្នេះថ្ងៃនេះ Knongsrok សូមលើកយកបទពិសោធន៍របស់បុរសម្នាក់ដែលគេងតែ ២ ម៉ោងក្នុងមួយថ្ងៃរយៈពេល ១ សប្តាហ៍ហើយគាត់ទទួលបានលទ្ធផលដែលជះឥទ្ធិពលដល់ខ្លួនគាត់ច្រើនជាងអ្វីដែលគាត់បានគិតពីមុនមក។

ថ្ងៃច័ន្ទ

នេះជាថ្ងៃទី ១ ហើយដែលគាត់បានចាប់ផ្តើមពិសោធន៍គេងតែរយៈពេល ២ ម៉ោងដូចមនុស្សគ្រប់គ្នាដឹងហើយថាថ្ងៃច័ន្ទគឺជាថ្ងៃចាប់ផ្តើមអ្វីថ្មី។ រួមទាំងការងារធំ ៗ ប្រចាំសប្តាហ៍ដែលចាប់ផ្តើមពីថ្ងៃនេះ។

ជំនួសឱ្យការគេងឱ្យបានពេញលេញ ២ ម៉ោងពេញមួយយប់ គាត់បានជ្រើសរើសបែងចែកពេលវេលាគេងរបស់គាត់ទៅជា ២០ នាទីម្តង ដែលមិនប៉ះពាល់ដល់ដំណេករបស់គាត់ច្រើនទេនៅថ្ងៃដំបូង។ គាត់គិតថាគាត់នឹងងងុយគេងហើយផឹកកាហ្វេពេញមួយថ្ងៃ។ ប៉ុន្តែវាមានឥទ្ធិពលផ្ទុយ គាត់នៅតែផ្តោតអារម្មណ៍សូម្បីតែបន្ទាប់ពីគេងលក់រយៈខ្លីហើយភ្ញាក់ពីការគេងរយៈពេលខ្លីដោយគ្មានបញ្ហា។ នេះបង្ហាញថាខ្លួនគាត់គឺជាមនុស្សដែលមានសុខភាពល្អ។

ថ្ងៃអង្គារ

ស្ថានភាពបានចាប់ផ្តើមផ្លាស់ប្តូរនៅថ្ងៃទីពីរ។ នៅពេលប្រសិទ្ធភាពការងារចាប់ផ្តើមថយចុះ គាត់មិនចង់ធ្វើការទេ។ ហើយនៅក្នុងចិត្តរង់ចាំពេលណាវានឹងដល់ពេលគេង ទោះយ៉ាងណាក៏គាត់នៅតែបំពេញភារកិច្ចរបស់គាត់ដដែល។ ខួរក្បាលនៅតែផ្តោតអារម្មណ៍ទោះបីជាគាត់ចំណាយពេលភាគច្រើនស្រាវជ្រាវនិងដោះស្រាយបញ្ហាក៏ដោយ។

ថ្ងៃពុធ

រូបរាងកាយរបស់គាត់មិនបានផ្លាស់ប្តូរទេប៉ុន្តែគាត់ចាប់ផ្តើមមានអារម្មណ៍ដូចជាខ្មោចឆៅ។ ពិភពលោកជុំវិញគាត់លែងផ្តល់ភាពរីករាយដល់គាត់។

ចំណែកការងារវិញនៅតែល្អដដែល។ គាត់បានបញ្ចប់ការងារទាំងអស់រហូតដល់គាត់មានពេលច្រើនជាងអ្វីដែលគាត់បានស្រម៉ៃ។ ហើយគាត់នៅតែមានពេលវេលាដើម្បីគិតអំពីគំនិតថ្មីៗ។

ទោះបីជាការងារមើលទៅល្អក៏ដោយ ប៉ុន្តែខ្លួនគាត់ផ្ទាល់មិនមានអារម្មណ៍ថាមានរីករាយឬការធូរស្បើយទេពីព្រោះស្ថានភាពអារម្មណ៍របស់គាត់ចាប់ផ្តើមប្រែប្រួលនិងប៉ះពាល់ដល់ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ។ គាត់មិនចង់ជួបឬនិយាយជាមួយអ្នកផ្សេងទេ បើទោះបីជាជួបត្រឹមរយៈពេលតែពីរបីនាទីក៏ដោយ។

ថ្ងៃព្រហស្បត្តិ៍

ថ្ងៃនេះគឺជាចំណុចរបត់នៃការពិសោធន៍ រាងកាយបានក្លាយជាទម្លាប់ ហើយសូម្បីតែការគេងលក់រយៈខ្លី គាត់មានអារម្មណ៍ថាគាត់បានគេងច្រើនម៉ោង។ អាចនិយាយបានថាកាលវិភាគថ្មីបានចាប់ផ្តើមធ្វើឱ្យគាត់សប្បាយចិត្ត។

ធ្វើឱ្យគាត់មិនចាំបាច់ចំណាយពេលច្រើនគិតលើអ្វីដែលគាត់ត្រូវធ្វើ។ គាត់អាចកំណត់កាលវិភាគឡើងវិញ ជាមួយនឹងពេលវេលាដើម្បីអាន ធ្វើសមាធិ ធ្វើកិច្ចការផ្សេងៗ និងធ្វើសកម្មភាពថ្មីៗ គាត់មានអារម្មណ៍ថាមានជីវិតរស់រវើកប៉ុន្តែនៅតែអស់កម្លាំងបន្តិច។

ថ្ងៃសុក្រ

ពេលនេះនេះគាត់មិនសប្បាយចិត្តទេ គាត់មានអារម្មណ៍ធ្លាក់ទឹកចិត្ត និងអស់សង្ឃឹមហើយមានអារម្មណ៍ថាអ្វីៗប្រែទៅជាវដ្តគួរឱ្យធុញទ្រាន់។ គាត់ហាក់ដូចជាបាត់បង់ស្មារតី។ គាត់មើលខ្លួនឯងនៅក្នុងកញ្ចក់ហើយគ្រាន់តែដកដង្ហើមធំប៉ុណ្ណោះ។ គាត់បានឃើញខ្លួនឯងស្ថិតក្នុងស្ថានភាពនឿយហត់ជាមួយនឹងថ្នក់ខ្មៅនៅក្រោមភ្នែកដ៏ធំមួយដែលមានស្បែកស្លេក។

យល់ស្របជាមួយប្រសិទ្ធភាពការងារ ក្នុងពេលបន្មានថ្ងៃនេះ គាត់អាចធ្វើការបានលទ្ធផលច្រើនជាងគាត់បានចំណាយពេលជាធ្វើការច្រើនសប្តាហ៍។ ប៉ុន្តែវាគួរឱ្យធុញទ្រាន់ គាត់មិនសប្បាយចិត្តនឹងអ្វីដែលចូលចិត្តធ្វើពីមុនទេ។ វាជាថ្ងៃពិបាកណាស់ហើយគាត់ចាប់ផ្តើមគិតថាការពិសោធន៍បែបនេះមិនមែនជាគំនិតល្អទេ។ គាត់បានគិតពីការលះបង់ ប៉ុន្តែនៅតែបង្ខំធ្វើ។

ថ្ងៃសៅរ៍

នៅថ្ងៃឈប់សម្រាកគាត់គួរតែសម្រាក។ ផ្ទុយទៅវិញគាត់បានគិតច្រើនអំពីការពិសោធន៍នេះ។ គាត់ធ្វើសកម្មភាពផ្សេងទៀតដូចជាការដើរនៅក្នុងឧទ្យាន ជិះកង់ និងទៅមើលការប្រគំតន្ត្រី។ នៅពេលគាត់មិនចាំបាច់ធ្វើការគាត់ចាប់ផ្តើមមានអារម្មណ៍ថាគាត់គ្មានអ្វីត្រូវធ្វើទេ ហើយមានពេលទំនេរច្រើនពេក ពេលវេលាបានកន្លងផុតទៅយឺត ៗ ដូច្នេះគាត់ងងុយគេងណាស់។

អ្វីដែលគួរឱ្យចាប់អារម្មណ៍កើតឡើងនៅពេលគាត់ជួបមិត្តភ័ក្តិរបស់គាត់ហើយមិត្តរបស់គាត់សួរថាហេតុអ្វីបានជាគាត់ធ្វើបែបនេះ។ គាត់ទើបតែដឹងថាគាត់មិនមានចម្លើយចំពោះបញ្ហានោះទេ។ នៅពេលដែលគាត់បានបញ្ចប់ការងាររបស់គាត់ទាំងអស់ដូចអ្វីដែលគាត់បានសង្ឃឹម វាគួរតែបញ្ឈប់ការពិសោធន៍ចាប់តាំងពីថ្ងៃសុក្រ ប៉ុន្តែគាត់នៅតែធ្វើវា។

ថ្ងៃអាទិត្យ

នៅថ្ងៃអាទិត្យព្រឹត្តិការណ៍ដែលមិនបានរំពឹងទុកបានកើតឡើង។ នៅពេលដែលម៉ោងរោទិ៍របស់គាត់មិនអាចធ្វើឱ្យគាត់ភ្ញាក់ដឹងខ្លួនគាត់បានដេករយៈពេល ១២ ម៉ោងជំនួសឱ្យការភ្ញាក់នៅម៉ោង ២:២០ នាទីយប់។

ជាលទ្ធផលនៃភាពអស់កម្លាំងរហូតដល់មើលឃើញពិភពលោកនៅជុំវិញមិនមានពណ៌ប្រផេះ។ គាត់មានអារម្មណ៍រស់ឡើងវិញ។ ទោះបីជាគាត់បានបរាជ័យក្នុងការពិសោធន៍ក៏ដោយគាត់បានរកឃើញថាវាមិនអាក្រក់ទេ ដោយសារតែគាត់ត្រៀមខ្លួនបន្តរីករាយនឹងជីវិតរបស់គាត់។

សរុបសេចក្តី

គាត់គិតថាការសាកល្បងទាំង ៦ មិនអាក្រក់ដូចការគិតទេ។ វាពិតជាល្អខ្លាំងណាស់នៅពេលចាប់ផ្តើមដែលគាត់អាចបញ្ចប់ការធ្វើផែនការរយៈពេលមួយខែមកនៅត្រឹមក្នុងរយៈពេល ៥ ថ្ងៃប៉ុន្តែការហត់នឿយធ្វើឱ្យការងារខ្លះកាន់តែយ៉ាប់យ៉ឺន ហើយត្រូវធ្វើវាម្តងទៀតច្រើនដង។

អ្វីដែលសំខាន់បំផុតនោះគឺសុខភាពរបស់គាត់បានផ្លាស់ប្តូរ។ ស្ថានភាពរបស់គាត់មើលទៅកាន់តែអាក្រក់។ មើលទៅចាស់ជាងអាយុជាក់ស្តែងឡើងទម្ងន់និងអំឡុងពេលពិសោធន៍ ព្រមទាំងឈឺក្បាល។

ជាការពិត, នេះគឺជាការពិសោធន៍ដែលមិនគួរយកគំរូតាម។ ការពិសោធន៍ដែលទាក់ទងនឹងការគេងជាច្រើនបានកើតឡើងនៅលើផែនដីនេះ ហើយមិនមានការស្រាវជ្រាវណាមួយបានបង្ហាញថាការគេងតិចនឹងផ្តល់អត្ថប្រយោជន៍ដល់រាងកាយឡើយ ហើយការគេងតិចក៏ជះឥទ្ធិពលដល់អាយុកាលរបស់អ្នកឲ្យខ្លីជាងមុនផងដែរ ។

ដូច្នេះអ្វីដែលអ្នកគួរធ្វើគឺ គេងឱ្យបានគ្រប់គ្រាន់មនុស្សម្នាក់ៗមានតម្រូវការផ្សេងៗគ្នា។ ប្រសិនបើអ្នកណាម្នាក់នៅតែមានអារម្មណ៍ថាពួកគេមិនបានគេងគ្រប់គ្រាន់នាពេលបច្ចុប្បន្ននេះ ព្យាយាមផ្លាស់ប្តូរអាកប្បកិរិយារបស់អ្នកហើយអ្នកនឹងដឹងថា តើការគេងឆ្អែតអាចផ្លាស់ប្តូរជីវិតរបស់អ្នកយ៉ាងដូចម្តេច៕

ប្រភព : brightside | អត្ថបទដោយ : វីរៈ