ក្រោយពីប្រថុយជីវិតជួយក្មេងស្រី ២​ នាក់ក្នុងហេតុការណ៍អគ្គីភ័យហើយ​ លោកប៉ូលីសរូបនេះចេញមកបកស្រាយថា

កាលពីយប់ឈានចូលថ្ងៃទី ១៥ ខែ កុម្ភៈ ឆ្នាំ ២០២០​ វេលាម៉ោង ១ រំលងអាធ្រាត្រនេះមានហេតុការណ៍អគ្គីភ័យមួយបានកើតឡើងនៅចំណុចសាលាបឋមសិក្សាខ្មែរវៀតណាមសាមគ្គី ស្ថិតនៅក្នុងភូមិសាមគ្គី ក្នុងសង្កាត់ ឬស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបង្កការភ្ញាក់ផ្អើលដល់សមត្ថកិច្ចនិងរថយន្តពន្លត់អគ្គីភ័យចុះអនុ្តរាគមន៍ផងដែរ។

Ss 2

Ss 1

86853649_2467762506872507_705107705857048576_o

86788712_2467762536872504_2483431905379221504_o

សូមចុចអានពត៌មានទាក់ទង៖ មន្រ្តីប៉ូលីសម្នាក់ក្លាហាន ហ៊ានប្រថុយជីវិតចូលទៅជួយក្មេងស្រីក្នុងហេតុការណ៍អគ្គីភ័យ

ក្រោយពីអគ្គីភ័យត្រូវបានពន្លត់និងគ្រប់គ្រងបានទាំងស្រុងរួចហើយ មានសារពត៌មានជាច្រើនបានចុះពីវីរបុរសដែលជាប៉ូលីសហ៊ានប្រថុយជីវិតចូលទៅជួយក្មេងស្រីដែលជាប់ក្នុងកន្លែងកើតហេតុ ដោយមហាជនសរសើរមិនដាច់ពីមាត់។

ស្រាប់តែថ្ងៃមិញនេះលោកប៉ូលីសវីរបុរសដែលមានឈ្មោះថា ឆាយា វិជ័យ នេះបានសរសេរលើបណ្ដាញសង្គមហ្វេសប៊ុកថា៖ "ខ្ញុំបាទ សូមគោរពថ្លែងអំណរគុណ ចំពោះបងៗសារពត៍មានក៏ដូចជាបងប្អូន អ៊ំពូមីង ដែលប្រើប្រាស់បណ្តាញសង្គមហ្វេកប៊ុកទាំងអស់គ្នា ដែលបាន Like Share Comment លើកទឹកចិត្តក៏ដូចជាផ្តល់កំលាំងចិត្តដល់រូបខ្ញុំបាទ ចំពោះករណីអគ្គីភ័យកាលពីរាត្រីរំលងអាធាត្រថ្ងៃទី១៥ខែកុម្ភៈឆ្នាំ២០២០ នៅចំណុចក្នុងបរិវេណសាលាខ្មែរវៀតណាម ស្ថិតក្នុងភូមិសាមគ្គី សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលរូបខ្ញុំបាទ ព្រមជាមួយកងកំលាំងសមត្ថកិច្ចប៉ុស្តិ៍និងខណ្ឌឫស្សីកែវទាំងអស់គ្នាបានស្រុះគ្នាជួយសង្គ្រោះដល់ជនរងគ្រោះដែលជាប់គាំងនៅក្នុងផ្ទះកំពុងឆាបឆេះ ។

ខ្ញុំបាទសូមបញ្ជាក់ថា ក្នុងហេតុការណ៍នាពេលនោះ ពុំមែនមានតែរូបខ្ញុំម្នាក់ដែលបានចូលទៅសង្គ្រោះជីវិតជនរងគ្រោះនោះទេ ក្នុងនោះគឺមាន សមត្ថកិច្ចក្នុងខណ្ឌឫស្សីកែវទាំងអស់ មានប្រជាការពារ និងPMនឹងបងៗសារពត៍មានមួយចំនួនផងដែរ ដែលពួកគាត់សុទ្ធតែបានរត់ចូលទៅក្នុងផ្ទះដែរកំពុងឆាបឆេះនោះ ដោយបំណងមួយដូចគ្នា គឺជួយជីវិតមនុស្ស។​ ខ្ញុំបាទពិតជាមានមោទនភាពចំពោះបងប្អូនកងកំលាំងទាំងអស់ និងបងប្អូនសារពត៍មាន ដែលមានទឹកចិត្តខ្មែរស្រលាញ់ខ្មែរ ជួយគ្នាក្នុងគ្រាមានអាសន្ន"៕

Screenshot (245)

82318854_2443122949336463_8996823945193717760_o

86707415_2467762453539179_199300368163667968_o

86257507_2467762370205854_3871822677001895936_o

86277212_2467762403539184_7924497407407030272_o

86393114_2467762346872523_8285307933382672384_n