ជឿថាថ្ងៃនៃក្តីស្រលាញ់ ម្នាក់ៗបើជាអ្នកមានគូស្នេហ៍ សង្សារ ឬប្តីប្រពន្ធ ប្រាកដជាចំណាយពេលនៅជាមួយគ្នាប្រកបដោយភាពផ្អែមល្ហែម ជាពិសេសគឺមិនភ្លេចបាច់ផ្កាជូនគ្នានោះឡើយ។
ដោយឡែកសូម្បីតែតារាថៃល្បីៗដែលជាគូស្នេហ៍អ្នកសិល្បៈដូចគ្នា ឬមានគូស្នេហ៍ជាអ្នកក្រៅសិល្បៈ ក៏មិនបង្អង់ឡើយ សម្រាប់ថ្ងៃនៃក្តីស្រលាញ់ ដោយបានបង្ហោះរូបភាពភាពផ្អែមល្ហែមជូនផ្កាដល់គូស្នេហ៍របស់ខ្លួន ដូចជាគូ Yaya និង Nadach , Mark និង Kimmy Berly, Mai davika និង Ter chantavit , Bella ranee និង Weir, Mint និង Pupae, Tor និង Nmeen, Ken និង Esther , Bow និង Mik ,Ton និង Taew , Mook និង Toy រួមទាំងគូស្នេហ៍ដទៃល្បីៗជាច្រើនរូបទៀត។
ដោយឡែកសម្រាប់អ្នកមានស្នេហាមួយចំនួនដែលរក្សាក្តីស្រលាញ់បែប Private វិញក៏បានបង្ហោះរូបភាពបាច់ផ្កាដែលគូស្នេហ៍ជូនដែរ មើលទៅមានក្តីសុខជាខ្លាំង តែសម្រាប់បុរសសង្ហា Boy Pakorn ដែលមិនទាន់មានស្នេហា ឬសង្សារវិញបែរជាបានបង្ហោះរូបភាពសម្រាប់ថ្ងៃក្តីស្រលាញ់ដូចគ្នាធ្វើឱ្យអ្នកគាំទ្រអស់សំណើចជាខ្លាំង ដោយរូបនោះហាក់មានភាបជ្រេញ ឬច្រណែនអ្នកមានគូទៅវិញ។
ដើម្បីជ្រាបច្បាស់សូមទស្សនារូបភាពខាងក្រោមរបស់គូស្នេហ៍ល្បិៗ ហើយកុំភ្លេចអូសដល់រូបខាងក្រោយគេដែលហ៊ា Boy បង្ហោះផងណា ៖