សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រៅស្រុក

មិនមែនតែ Yummy នោះទេ! បទចំនួន ៣ ក្នុងអាល់ប៊ុមថ្មីរបស់ Justin Bieber និយាយពីជីវិតលើគ្រែរបស់ខ្លួនជាមួយនឹងភរិយា (មានវីដេអូ)

By Shield

February 16, 2020

តារាចម្រៀង Justin Bieber ទើបនឹងបញ្ចេញអាល់ប៊ុមថ្មីដែលមានឈ្មោះថា “Changes” របស់ខ្លួនកាលពីថ្ងៃទី ១៤ ខែ កុម្ភៈ ឆ្នាំ ២០២០ នេះដែលមានចំនួន ១៧ បទដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអ្នកគាំទ្រជុំវិញពិភពលោក។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

មិនត្រឹមតែអ្នកគាំទ្រនោះទេ សូម្បីតែតារាជួរមុខដែលមកពីវិស័យខុសៗគ្នាក៏បានបង្ហោះសារអបអរនិងគាំទ្រដល់ Justin Bieber នូវអាល់ប៊ុមថ្មីនេះផងដែរ។

ក្នុងនោះផងដែរ Yummy ដែលជាបទមួយក្នុងក្នុងអាល់ប៊ុម Changes ដែលកំពុងតែពេញនិយមជាខ្លាំងនោះគឺត្រូវបាន Justin Bieber បកស្រាយថាខ្លួនសរសេរបទនេះឡើងបានគឺដោយសារតែគិតដល់អារម្មណ៍លើគ្រែជាមួយនឹងភរិយារបស់លោកគឺ Hailey Bieber។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

បន្ទាប់ពីបញ្ចេញអាល់ប៊ុម Changes ជាផ្លូវការណ៍ហើយរួចមកនោះគឺមិនមែនមានតែបទ Yummy ទេដែលរៀបរាប់ពីជីវិតលើគ្រែរបស់គូស្វាមីភរិយានេះ ដោយឡែកគឺបទ “Take It Out on Me” និងបទ “Come Around Me” ក៏បង្ហាញពីអត្ថន័យនេះផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រាប់បទ Come Around Me វិញគឺបទនេះបង្ហាញអត្ថន័យសឹងតែទាំងស្រុងពីជីវិតគូស្នេហ៍មួយគូនេះ។ Justine Bieber បាននិយាយថាបទចម្រៀងប៉ុន្មានបទដែលសរសេរឡើងទាក់ទងនឹងជីវិតគូស្នេហ៍របស់គេនោះគឺគ្មានអ្វីគួរឲភ្ញាក់ផ្អើលនោះឡើយ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

Justin Bieber បានបន្ថែមទៀតថា៖ “ពួកយើងចូលលំហែអារម្មណ៍តាមរយៈការមើលរឿង ពួកយើងចូលចិត្តមើលរឿងតាម Netflix និងធ្វើអ្វីសប្បាយៗជាមួយគ្នា ប៉ុន្តែពួកយើងតែងតែធ្វើអ្វីសប្បាយៗជាងការមើលរឿងទៀត”៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

តោះ! មកស្តាប់អត្ថន័យនៃបទចម្រៀងទាំងបីខាងក្រោមនេះ៖

ប្រភព៖ ELLE