សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

នៅចាំ ចំប៉ីខ្មៅ បានទេ? ពេលនេះចំប៉ីខ្មៅ មានសេរីភាពភ្លាម សម្រេចចិត្តទៅបួសរៀនកែខ្លួនហើយ

By Shield

February 16, 2020

បុគ្គលដែលមានឈ្មោះហៅក្រៅថា ចំប៉ី ​ខ្មៅ ឬ​ យិន ហេង ប្រហែលជាបងប្អុនខ្មែរមួយចំនួនធំបានស្កាល់ហើយថា  ចំប៉ីខ្មៅ បានបង្ហោះវីដេអូ ជេ រ ប្រមា ថ ពូជសាសន៍ខ្មែរ ព្រោះតែខឹងយុវជនមួយក្រុមជិះម៉ូតូទៅខោកក្បាល ធ្វើឱ្យប្រជាជនខ្មែរផ្ទុះកំហឹងជាខ្លាំង ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ដោយសារមូលហេតុជេរប្រមាថជាតិសាសន៍ខ្មែរជាពូជតិរច្ឆាន ចំប៉ីខ្មៅ ត្រូវសមត្ថកិច្ចបានឃាត់ខ្លួនកាលពីយប់ថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០១៩ ថែមទាំងត្រូវបានតុលាការកាត់ទោសដាក់ពន្ធនាគាររយៈពេល២ឆ្នាំ តែអនុវត្តទោស១ឆ្នាំ និង ពិន័យ៣លានរៀល។

ស្រាប់តែកាលពីពេលថ្មីៗនេះ គេបានប្រទះឃើញថា ចំប៉ីខ្មៅ បានមានសេរីភាព ចេញពីពន្ធធនាវិញហើយដោយគេបានឃើញតាមរយៈគណនីហ្វេសប៊ុកបងប្រុសរបស់ចំប៉ីខ្មៅដែលមានឈ្មោះថា កូន នាគ តូច ជាអ្នកបង្ហោះកាលពីថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២០។

ចូលមកដល់ថ្ងៃទី ១៦ ខែ កុម្ភៈ ឆ្នាំ ២០២០​ គណនីហ្វេសប៊ុកដដែលនេះបានបង្ហោះរូប យិន ហេង បានបួសរៀនដោយបងប្រុស កូន នាគ តូច នោះបានសរសេរថា៖ “សុំអោយលោកប្អូនមាន សេចក្តីសុខររីករាយនឹងបុណ្យ”។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រោយពីបានឃើញ ​ចំប៉ីខ្មៅ បានបួសរៀននោះ ​ក៏មានបងប្អុនខ្មែរជាច្រើនបានខមមិនអបអរសាទរ ​និងលើកទឹកចិត្តដល់គេផងដែរ៕