ការពិនិត្យវីរុស COVID-19 លើកទីពីរលើស្រ្តីជនជាតិអាមេរិកាំងនៅម៉ាឡេស៊ីចេញលទ្ធផលហើយ

កូឡាឡាំពួរ៖ យោងតាមសារពត៌មាន Reuters បានបញ្ជាក់ថាការធ្វើតេស្តពិនិត្យលើកទីពីរលើស្រ្តីជនជាតិអាមេរិកាំងជាភ្ញៀវទេសចរណ៍លើកប៉ាលដឹកអ្នកដំណើរ Westerdam ដែលក្រសួងម៉ាឡេស៊ីបានប្រកាសកាលពីយប់មិញនោះថាបានឆ្លងវីរុស COVID-19 នោះគឺលទ្ធផលបានបញ្ជាក់ថាស្រ្តីម្នាក់នោះគឺឆ្លងវីរុសមួយនេះពិតប្រាកដមែន។

សម្រាប់ការពិនិត្យលើស្វាមីរបស់ស្រ្តីវ័យ ៨៣​ ឆ្នាំរូបនោះក៏ធ្វើឡើងជាលើកទីពីរផងដែរ ដោយបង្ហាញថារូបលោកពុំបានឆ្លងវីរុស COVID-19 នោះទេ។

C1_1857604_620x413

APTOPIX Cambodia Outbreak Cruise Ship

គួរបញ្ជាក់ផងដែរថា កាលពីម្សិលមិញក្រសួងសុខាភិបាលម៉ាឡេស៊ី បានប្រកាសថា បានរកឃើញនូវវីរុស COVID-19 នៅលើខ្លួនអ្នកដំណើរភេទស្រីវ័យ ៨៣ ឆ្នាំម្នាក់ដែលជាអ្នកដំណើរលើនាវាទេសចរណ៍ Westerdam នេះ ដោយអ្នកដំណើររូបនេះហោះចេញពីប្រទេសកម្ពុជា ប៉ុន្តែស្វាមីរបស់គាត់គឺពុំបានរកឃើញថាបានឆ្លងវីរុស COVID-19 នោះទេ។

86346560_2539836306290384_3478342525238902784_o

86301717_2539836679623680_6202613055294013440_o

86290382_2539836716290343_5829537408391053312_o

86288189_2539836346290380_7174366736207052800_o

នាវាទេសចរណ៍ខ្នាតយក្សរបស់អាមេរិក Westerdam បានចូលសំចតនៅកំពង់ផែក្រុងព្រះសីហនុដោយដឹកអ្នកដំណើរសរុបជាង ២,២០០ នាក់ ក្នុងនោះមានអ្នកដំណើរ ១៤៥៥​ នាក់ និងបុគ្គលិក ៨០២ នាក់ ដែលចាកចេញពីទីក្រុងហុងកុង កាលពីថ្ងៃទី ០១ ខែ កុម្ភៈ ឆ្នាំ​ ២០២០៕