សម្រាប់សុភាពនារី ដែលចង់ជ្រើសរើសកាបូប ឲ្យត្រឹមត្រូវសាកសមនឹងដងខ្លួន – Kalib9 យល់ដឹង | Pelklas

សម្រាប់សុភាពនារី ដែលចង់ជ្រើសរើសកាបូប ឲ្យត្រឹមត្រូវសាកសមនឹងដងខ្លួន

ដើម្បីធ្វើឲ្យរូបរាងរបស់យើងមានភាពទាក់ទាញ នារីត្រូវគិតអំពីអ្វីៗគ្រប់យ៉ាង - ចាប់ពីចង្កេះរហូតដល់ស្មាស្មានិងត្រគាក។ សូម្បីតែកាបូបដៃក៏អាចធ្វើឱ្យប្រសើរឡើងនូវរូបរាងរបស់អ្នកដែរប្រសិនបើអ្នកជ្រើសរើសបានត្រឹមត្រូវ។ ហើយនឹងមានរឿងផ្សេងទៀតប្រសិនបើអ្នកជ្រើសរើសកាបូបមិនសមនិងដងខ្លួនរបស់អ្នក។

ដំបូងអ្នកត្រូវស្គាល់ពីទម្រង់ដងខ្លួនរបស់អ្នកសិន:

  • ប្រសិនបើអ្នកមានស្មាបើកធំទូលាយជាងត្រគៀក ដូច្នេះអ្នកមាន រាងត្រីកោណ

  • ប្រសិនបើចង្កេះនិងស្មារបស់អ្នកតូចជាងត្រគាកនោះរាងកាយរបស់អ្នកមានរាង ផ្លែ Pear 

  • ប្រសិនបើស្មា ចង្កេះ និងត្រគាករបស់អ្នកមានទំហំប៉ុនគ្នានោះអ្នកគឺមាន រាងចតុកោណ 

  • ប្រសិនបើចង្កេះរបស់អ្នកធំជាងស្មានិងត្រគាករបស់អ្នកនោះអ្នកនឹងមានរាងជា ផ្លែប៉ោម

  • ប្រសិនបើចង្កេះរបស់អ្នកតូចជាងស្មា និងត្រគៀកនោះអ្នកនឹងមានរាង ចង្កេះអង្ក្រង់

នេះជាវិធីដែលអ្នកអាចកំណត់ប្រភេទរាងកាយរបស់អ្នក។ អ្នកជំនាញខាងចេញម៉ូដនិយាយថានៅពេលដែលអ្នកជ្រើសរើសយកកាបូបដៃវាគួរតែមានទំហំផ្ទុយគ្នានៃរាងរបស់អ្នក។

1. ប្រសិនបើអ្នកមានរាងត្រីកោណ

យកចិត្តទុកដាក់ទៅលើចង្កេះរបស់អ្នកដើម្បីធ្វើឱ្យមានតុល្យភាព។ ចំណុចដែលត្រូវពិចារណាសម្រាប់អ្នកគឺខ្សែកាបូបវែង។ ដោយសារអ្នកមិនត្រូវការអ្វីច្រើននៅជុំវិញដើមទ្រូងរបស់អ្នក កុំប្រើកាបូបតូចពេកដែលមានខ្សែធំ។

អ្នកអាចសាកល្បងស្ពាយកាបូបខ្សែវែងត្រឹមចង្កេះ។

2. ប្រសិនបើអ្នកមានរាងចតុកោណ

សូមជ្រើសរើសការបូបស្បែកទន់មិនក្រាស់ពេក ទំហំធំបន្តិចដូចរូបភាពខាងលើ។

3. ប្រសិនបើអ្នកមានរាងផ្លែ Pear

ដោយសារត្រគៀករបស់អ្នកធំអ្នកគួរជ្រើសរើសកាបូបស្បែកតូចល្មម ស្ពាយដោយប្រើខ្សែមិនវែងពេក។

4. ប្រសិនបើអ្នកមានរាងផ្លែប៉ោម

សម្រាប់កាបូបដៃធ្វើពីស្បែករឹងគឺត្រឹមត្រូវសាកសមសម្រាប់អ្នក ខ្សែកាបូបតូចមិនធំពេក។

5. ប្រសិនបើអ្នកមានរាងចង្កេះអង្ក្រង

សូមអបអរសាទរអ្នកគឺជាអ្នកមានសំណាងម្នាក់! ទោះបីជារាងកាយរបស់អ្នកមានជម្រើសច្រើនក្នុងការជ្រើសកាបូបដែលសមនិងរាងកាយរបស់អ្នកក៏ដោយ អ្នកគួរតែជ្រើសរើសយកកាបូបដែលសាមញ្ញប៉ុន្តែមើលទៅថ្លៃថ្នូរ៕

អត្ថបទដោយ : វីរៈ