មច្ចុរាជឃោរឃៅ ឆក់យកជីវិត ធនធានមនុស្សមួយដោយមិនបានលាមនុស្សជាទីស្រលាញ់សូម្បីមួយម៉ាត់ ! – Kalib9 ក្នុងស្រុក ជីវិតកម្សាន្ត | Pelklas

មច្ចុរាជឃោរឃៅ ឆក់យកជីវិត ធនធានមនុស្សមួយដោយមិនបានលាមនុស្សជាទីស្រលាញ់សូម្បីមួយម៉ាត់ !

ជីវិតមនុស្សមើលមិនឃើញនោះទេ កើតមករមែងមានតែ​ ៤ យ៉ាងជាប់ខ្លួនពោលគឺមានតែ កើត ចាស់ ឈឺ ហើយនិង ស្លាប់ តែប៉ុណ្ណោះ ប្រៀបដូចជា អត្ថបទ ទុក្ខសោករបស់ម្ចាស់គណនីមានឈ្មោះថា Ma Dam Bun បានរៀបរាប់ថា ៖

Screenshot (50)

ក្មេងស្រីម្នាក់ដែលបានកើតក្នុងគ្រួសារខ្សត់ខ្សោយ ម្តាយជាអ្នកលក់ដូរតិចតួចនៅផ្សារ ឯឪពុកវិញស្រវឹងស្រារាល់ថ្ងៃ ប៉ុន្តែទោះយ៉ាងណាពួកគាត់បានតស៊ូអោយកូនស្រីរៀនដល់ចប់!!

ក្មេងស្រីម្នាក់នេះធំធាត់ដោយគ្មានលុយចាយ គ្មានសម្ភារៈនិយមដូចកូនគេ នាងហូបមី ហូបនំបុ័ងដើម្បីតស៊ូរៀន😭

នាងអាចផ្លាស់ប្ដូរឪពុកអោយឈប់ស្រវឹងស្រាបានដោយបេះដូងជាអ្នកសិក្សា។

នាងបានផ្តល់ក្តីសង្ឃឹមនិងក្តីស្រលាញ់យ៉ាងធំធេងដល់ឪពុកម្តាយនិងសង្គម។

ទើបតែអាយុ22ឆ្នាំ នាងក្លាយជាអ្នកគ្រូបង្រៀនផង រៀនបន្តផង ហើយនាងកំពុងចែករំលែកចំណេះដឹង និងអប់រំក្មេងជំនាន់ក្រោយអោយប្រកបដោយគុណធម៌ ថែមទាំងឆ្លៀតធ្វើការយកលុយផ្ញើឪពុកម្តាយដោយសុច្ចរិត។

រៀនជាប់ជាសិស្សពូកែ អាចប្រលងជាប់អាហារូបករណ៍ ធ្លាប់ទទួលសញ្ញាបត្រនៅប្រទេសជប៉ុន នាងពិតជាអស្ចារ្យណាស់ ប៉ុន្តែ.....😭😭

មច្ចុរាជលើដងវិថីអើយ តើអ្នកដឹងទេថាព្រោះតែអ្នកបើកបរបំពាន ព្រោះតែអ្នកធ្វេសប្រហែស អ្នកបានបំផ្លាញក្តីសង្ឃឹមចុងក្រោយរបស់ឪពុកម្ដាយក្រខ្សត់នេះអោយរស់ពិបាកជាងស្លាប់ ព្រោះត្រូវបាត់បង់កូនស្រីដែលជាបេះដូងថ្លើមប្រមាត់របស់ពួកគាត់។

តើអ្នកអាចសងអ្វីខ្លះ?សងក្តីសង្ឃឹម?សងការឈឺចាប់?សងក្តីស្រលាញ់?រឺអាងសងលុយ???

គ្រួសារគាត់ខ្សត់មែន ប៉ុន្តែក្តីសុខគាត់ទាំងពីរមិនមែនលុយកាក់ រឺមាសប្រាក់ពីកូន រឺពីសំណងទេ គឺជាក្តីសុខដែលបានឃើញគ្រាប់ពេជ្រមួយគ្រាប់នេះជាប្រយោជន៍ដល់សង្គមជាតិ តែអ្នកបែរជាមកប្រល័យជីវិតកូនស្រីគាត់លើដងវិថីយ៉ាងសាហាវឃោរឃៅបែបនេះ😭

---------

ផ្ទះខ្ញុំនិងផ្ទះម្ដាយនាងជាប់របងគ្នា!!

ថ្ងៃអាទិត្យខ្ញុំមកលេងផ្ទះនៅស្រុកកំណើត គិតថាអាចសើចសប្បាយជាមួយសាច់ញាតិនិងអ្នកភូមិផងរបងជាមួយ ប៉ុន្តែចុះពីឡាន ឃើញភាពសោកសៅនេះ គ្មានអ្វីនិយាយក្រៅពីអោបម្ដាយនាងជំនួសនាងហើយលួងលោមតាមដែលអាចធ្វើបាន😭

សូមក្មួយស្រីបានទៅកាន់ទីស្ងប់សុខ បើមានជាតិក្រោយសូមអោយបានខ្ពង់ខ្ពស់ អាយុយឺនយូរ ជាក្តីស្រលាញ់ចំពោះមនុស្សគ្រប់គ្នាលើសជាតិនេះកុំបីខាន🙏🙏🙏

បើមានជាតិក្រោយទោះមិនបានជាប់ជាសាច់ញាតិ បានត្រឹមរបងផ្ទះជាប់គ្នាដូចជាតិនេះ មីងនឹងចែករំលែកក្តីស្រលាញ់ ក្តីសុខអោយនាងនិងឪពុកម្ដាយនាង ច្រើនជាងជាតិនេះទ្វេរដង😢

អ្នកបើកបរទាំងឡាយ ចូរអ្នកយកការឈឺចាប់គ្រួសារគេដែលបាត់បង់កូន ទៅដាក់ក្នុងចិត្តអ្នកហើយបើកបរដោយការប្រុងប្រយ័ត្នផង🙏🙏🙏

នៅក្នុងឡានដែលដឹកសពពីកន្លែងកើតហេតុ ពីកំពង់ស្ពឺមកសៀមរាប មានសពពីរនាក់ គឺក្មួយស្រីសុជា និងម្នាក់ទៀតនៅខេត្តឧត្តរមានជ័យ😭

គ្រោះថ្នាក់កើតលើផ្លូវពីភ្នំពេញទៅកំពង់ស្ពឺព្រោះគាត់ត្រូវចុះស្តារស្អែកនៅកំពង់ស្ពឺ !គ្រោះថ្នាក់ហ្នឹងស្លាប់ពីរនាក់មិត្តគាត់ដែលជិះឌុបគ្នា! ៕

86790898_815172722285040_5956348491058905088_n

86292286_815377362264576_6573451019940790272_o

86188253_815378695597776_948754199762436096_o