សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រៅស្រុក

វិទ្យាស្ថានមួយនៅទីក្រុងវ៉ូហាន បដិសេធទាំងស្រុងនូវពាក្យចោទប្រកាន់ថាខ្លួនជាប្រភពដែលចំលងវីរុស Covid-19

By Shield

February 17, 2020

កាលពីថ្ងៃអាទិត្យនេះ វិទ្យាស្ថាន Virology នៅទីក្រុងវ៉ូហាន (the Wuhan Institute of Virology) បាននិយាយថានិស្សិត Huang Yanling ដែលបានបញ្ចប់ការសិក្សានៅវិទ្យាស្ថានមួយនេះ មិនមែនជាមនុស្សដំបូងដែលឆ្លងវីរុសវីរុសនេះទេ ហើយនាងក៏មិនបានឆ្លងវីរុសនេះដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

វិទ្យាស្ថានមួយនេះ បានចេញសេចក្តីថ្លែងការណ៍ឆ្លើយតបទៅនឹងព័ត៌មានដែលផ្សាយពាសពេញអ៊ីនធឺណេតថា Huang Yanling ដែលជានិស្សិតបញ្ចប់ការសិក្សានៅវិទ្យាស្ថាននេះគឺជាអ្នកជំងឺដំបូងគេដែលឆ្លងវីរុសរលាកសួតប្រភេទថ្មីនៅទីក្រុងវូហាន ខេត្តហ៊ូប៉ី ភាគកណ្តាលប្រទេសចិន។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សេចក្តីថ្លែងការណ៍បាននិយាយថា​ Huang Yanling បានបញ្ចប់ការសិក្សាថ្នាក់អនុបណ្ឌិតពីវិទ្យាស្ថាននេះក្នុងឆ្នាំ ២០១៥។ នាងបានធ្វើការនិងរស់នៅក្នុងខេត្តផ្សេងទៀតហើយនាងមិនបានឆ្លងវីរុសថ្មីនេះទេថែមទាំងមានសុខភាពល្អជាធម្មតា។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សេចក្តីថ្លែងការណ៍នោះបាននិយាយបន្ថែមទៀតថា “ក្នុងអំឡុងពេលដែលប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសនេះគឺមានពាក្យចចាមអារាម្យបានជ្រៀតជ្រែកយ៉ាងខ្លាំងដល់ការងារស្រាវជ្រាវវិទ្យាសាស្ត្ររបស់យើង។ យើងរក្សាសិទ្ធិក្នុងការចាត់វិធានការតាមច្បាប់ចំពោះពាក្យចចាមអារាម្យទាំងនេះ” ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ប្រភព៖ China Daily