សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

«ទៅណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី» ស្នាដៃថ្មីពីកវីសុខ ចាន់ផល ក្រោយស្ងប់ស្ងាត់មួយរយៈ

By khit168

February 17, 2020

ភ្នំពេញ៖ លោកសុខ ចាន់ផល ជាអ្នកនិពន្ធមួយរូបដែលមានភាពល្បីល្បាញខ្លាំង មិនថាទំនុកច្រៀងរាប់រយបទដែលបកស្រាយដោយកំពូលតារាចម្រៀងល្បីៗប៉ុណ្ណោះទេ សូម្បីតែប្រលោមលោក និងភាពយន្តក៏ទទួលបានការគាំទ្រ មិនតិចដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រោយស្ងប់ស្ងាត់ក្នុងការនិពន្ធមួយរយៈកន្លងមក ថ្មីៗនេះលោក សុខ ចាន់ផល បានប្រកាសចេញផ្សាយនូវប្រលោមលោកថ្មីមួយក្បាលដែលមានចំណងជើងថា «ទៅណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី» ជាប្រភេទប្រលោមលោក និយាយអំពីអត្ថបទនៃដំណើរជីវិត របស់លោកទៅទីតាំងផ្សេងៗ អមដោយរូបភាពស្រស់ស្អាតផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រាប់ប្រិយមិត្រលោក សុខ ចាន់ផល អាចទាក់ទងកក់ចាប់ពីថ្ងៃនេះតទៅ ក្នុងតម្លៃពិសេស ត្រឹមតែ ៤៨០០០៛ ក្នុងតម្លៃដើម ៦០០០០៛ នៅលើទំព័រផ្លូវការរបស់លោក Sok Chanphal ផ្ទាល់តែម្ដង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព