សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

ខេត្តសៀមរាបក្រៅពីប្រាសាទ តើគួរទៅណា

By Shield

April 05, 2020

ខេត្តសៀមរាប គឺជាខេត្តមួយក្នុងព្រះរាជាណាចក្រកម្ពុជាដែលជាខេត្តវប្បធម៌មួយសម្បូរទៅដោយប្រាង្គប្រាសាទព្រមទាំងរមណីយដ្ឋានបែបធម្មជាតិ និងកែច្នៃជាច្រើនដែលទាក់ទាញភ្ញៀវទេសចរណ៍ទាំងក្នុងស្រុកនិងក្រៅស្រុក។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រាប់កន្លែងទេសចរណ៍វិញ មិនថាពេលថ្ងៃ រឺក៏ពេលយប់គឺសម្បូរទៅដោយភ្ញៀវទេសចរណ៍ធ្វើដំណើរជាពិសេសគឺភ្ញៀវទេសចរណ៍អន្តរជាតិដែលពួកគេធ្វើដំណើរមកទស្សនានិងស្វែងយល់ពីវប្បធម៌របស់ប្រទេសក៏ដូចជាខេត្តមួយនេះផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ចុះពេលទៅដល់ខេត្តសៀមរាប ក្រៅពីប្រាសាទ តើភ្ញៀវទេសចរណ៍អាចទៅទស្សនាកន្លែងណាបានទៀត? តោងតាមគណនីហ្វេសប៊ុក A Minute of Things បានសរសេរថា៖

“សៀមរាបក្រៅពីប្រាសាទ

1 សារមន្ទីរមីន

2 សារមន្ទីរសង្គ្រាម

3 ហ្វារ (កន្លែងសម្តែងសៀក)

4 ស្នាមញញឹមនៃអង្គរ (Smile of Angkor) កន្លែងសម្តែងរឿងប្រវត្តិសាស្រ្ត

5 ភូមិវប្បធម៌កម្ពុជា (ការសម្តែងនៃរបាំផ្សេងៗរបស់ជនជាតិនីមួយៗដែលរស់នៅក្នុងប្រទេសកម្ពុជា)

6 សារមន្ទីរជាតិអង្គរ

7 ឧទ្យានជាតិភ្នំគូលេន

8 រមណីយដ្ឋានទឹកធ្លាក់ក្បាលស្ពាន

9 ផប់ស្ត្រីត

10 រមណីយដ្ឋានត្រាវកុដ

11 ពើងតានាន់

12 បារាយទឹកថ្លា

13 ពិភពទឹកអង្គរ

14 អង្គរបាឡុង (ជិះបាឡុងមើលទេសភាពជុំវិញទីក្រុងអង្គរ)

15 ភ្នំក្រោម និង សួនផ្កានៅភ្នំក្រោម

16 ភូមិលិចទឹកកំពង់ផ្លុក

17 ភូមិលិចទឹកកំពង់ឃ្លាំង

18 ភូមិលិចទឹកចុងឃ្នាស

19 ភូមិលិចទឹកមេជ្រៃ

20 Artisan D’angkor (កន្លែងឆ្លាក់រូបពីថ្ម ការគូរូបលើក្រណាត់សូត្រ ផ្សេងៗ)

21 Silk Farm (កន្លែងចិញ្ចឹមដង្កូវនាង តម្បាញសូត្រ)

22 ផ្លូវ៦០ម៉ែត្រ

23 King Road

24 ផ្សាររាត្រីអង្គរ

25 ស្រះដូនរីក

26 លតខ្សែរ៉តពីដើមឈើមួយ ទៅដើមឈើមួយ កំពស់ពី៤៥ ទៅ៥០ម៉ែត្រ ក្នុងព្រៃតំបន់អង្គរ

27 ភ្នំអំពិល

28 T-Gallery (ផ្សារទំនើបលក់របស់ប្រេនសុទ្ធតែតម្រូវអោយមានPassport+សំបុត្រយន្តហោះទៅក្រៅប្រទេសសម្រាប់

ការទិញទំនិញនៅទីនោះ អាចចូលមើលបានបើអត់លុយដូចខ្ញុំ)

29 ទីលានវាយកូនហ្គូល

30 កសិដ្ឋានចិញ្ចឹមសេះ

31 Quad Bike adventure

32 រូបគំនូរ3D

33 Micro flight

34 ជិះយន្តហោះកន្ទុំរុយមើលទេសភាពជុំវិញតំបន់អង្គរ ក្រុងសៀមរាប និង ទន្លេសាប

35 កសិដ្ឋានចិញ្ចឹមក្រពើ

36 សួនមេអំបៅ

37 ផ្សេងៗ

កើតនៅទីនេះសប្បាយណាស់ដឹងទេ សំខាន់អ្នកសរសេរនេះកំពុងដេកផ្ទះ

#បញ្ជាក់សម្រាប់អ្នកដែលចង់ដឹងទីតាំងអាចឆាតមកបានឬក៏អាចឆែកមើលតាមGoogleតាមឈ្មោះជាភាសាអង់គ្លេស

ជួយLike share and follow page ម្នាក់មួយផងណា”។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

សម្រាប់អ្នកដែលមានបំណងចង់ទៅលេងខេត្តសៀមរាប ឆាប់ៗនេះ រឺក៏ពេលក្រោយនោះឆាប់កត់ទុកភ្លាមទៅណា ដោយខេត្តមួយនេះគឺសំបូរទៅដោយកន្លែងដែលគួរឲចង់ទស្សនានិងគយគន់ជាច្រើនផងដែរ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព