សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

មកមើល ស្នាដៃសៀវភៅដែលបោះពុម្ពរួចរបស់អ្នកនិពន្ធសុខ ចាន់ផល សុទ្ធតែទទួលបានការគាំទ្រ

By khit168

February 17, 2020

ភ្នំពេញ៖ អតីតអ្នកនិពន្ធទំនុកច្រៀងនៃផលិតកម្មរស្មីហង្សមាស លោក សុខ ចាន់ផល គឺជាអ្នកនិពន្ធម្នាក់ដែលត្រូវបានមហាជនកោតសសើរមិនដាច់ពីមាត់ ខណៈទំនុកច្រៀងរបស់លោកសឹងគ្រប់បទ សុទ្ធតែទទួលបានការគាំទ្រខ្លាំង ហើយសុទ្ធតែបកស្រាយពីកំពូលតារាចម្រៀងជាច្រើនដួង នៃផលិតកម្មនេះផងដែរ។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ឈាមពេជ្រ និង មេឃបុប្ផា ជាទំនុកច្រៀងដំបូងរបស់លោកក្នុងផលិតកម្មរស្មីហង្សមាស ហើយក្រោយពីឈានជើងចូលភ្លាម ទំនុកច្រៀង នឹក A ស្រលាញ់ B, សុខៗមានអារម្មណ៍ចង់យំ, ប្រពន្ធអ្នកណាផ្ញើទឹកភ្នែកមក, Calltune ដំណាងចិត្តស្មោះ, លួចស្រលាញ់មានបាបឬទេ និងបទចម្រៀងពីតារាចម្រៀងសឹងគ្រប់រូប ក្នុងផលិតកម្ម សុទ្ធតែទទួលបានការគាំទ្រ យ៉ាងពេញទំហឹង។

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ងាកមកមើល ប្រលោមលោកវិញ លោកសុខចាន់ផល ក៏ទទួលបានការគាំទ្រមិនតិចដែរ ខណៈលោកក៏ធ្លាប់បានពានរង្វាន់ SEA Write A Ward 2013 នៅប្រទេសថៃថែមទៀតផង។ ប្រលោមលោកដែលបានចេញផ្សាយរួចហើយរួមមាន៖

១. ស្នេហាសុភាពបុរស

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

២. ខែរងា

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៣. យល់សប្តិ

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៤. ចង្កៀងនិទានរឿងខ្មោច

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៥. សង្សារ ABC

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៦. សង្សារ១៤ថ្ងៃ

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៧. មនោសញ្ចេតនា

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

៨. ទៅទីណាមិនសំខាន់ សំខាន់ទៅដើម្បីអ្វី

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្រៅពីស្នាដៃប្រលោមលោក ខាងលើ លោកក៏បានផលិតភាពយន្តយ៉ាងច្រើនទៀតផង ដូចជាភាពយន្ត «ទេសចរណ៍ឋានរក» រឿងខ្លី កាបូបលុយ និងភាពយន្ត «សង្សារ១៤ថ្ងៃ» ដែលគ្រោងចាក់បញ្ចាំងឆាប់ៗនេះ ជាដើម៕