សុគន្ធ ថេរ៉ាយុ ក្តៅក្រហាយខ្លាំងក្រោយពីកង់បីឥណ្ឌាជិះមកប៉ះឡានរបស់ខ្លួន (មានវីដេអូ)

នៅថ្ងៃទី ១៧ ខែ កុម្ភៈ ឆ្នាំ ២០២០​ វេលាម៉ោង ២ និង ៤៩​ នាទីនេះមានករណីមួយបានកើតឡើងដោយកង់បីឥណ្ឌាពណ៌សមួយគ្រឿងបានជិះមកប៉ះនឹងឡានរបស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ។

Screenshot (255)

ហេតុការណ៍នេះបានកើតឡើងនៅបណ្តោយផ្លូវឧកញ៉ា ម៉ុង រិទ្ធី ជិតការ៉ាសសាំង Total ត្រង់ចំណុចផ្លូវបំបែកផ្លូវលេខ ១០០៣ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដោយឡានរបស់តារាចម្រៀង សុគន្ធ ថេរ៉ាយុ និងកង់បីឥណ្ឌានោះបើកស្របទិសគ្នា។​

Screenshot (256)

យោងតាមគណនីហ្វេសប៊ុករបស់តារាចម្រៀង សុគន្ធ​ ថេរ៉ាយុ បានសរសេរថា៖ "ខ្ញុំអត់ដឹងនិយាយយ៉ាងម៉េចជាមួយអ្នកបេីកតុៗអស់ហ្នឹងទេ​ អាងអីលេីកដៃសំពះសុំទោស​ ឡានខ្ញុំពីរបីគ្រឿងហេីយលោកបងតុៗកៅឆាយរហូត​ ឆ្ងល់បេីកបរគ្មានយកគ្រាប់ភ្នែកមេីលឆ្វេង​ ស្តាំ​ មេីលក្រោយខ្លះទេហី​ ឡានគេថ្លៃៗណាស់មិនមែនទិញមកជិះហេីយអោយអ្នកឯងបេីកប៉ះហេីយចេះតែលេីកដៃសំពះសុំទោសនោះទេ​"។

Screenshot (258)

86278088_1499643796860513_8583428103093616640_o

86773265_1499643836860509_8456914717493952512_o

នេះជាការក្រើនរំលឹកដល់បងប្អូនដែលធ្វើដំណើរតាមផ្លូវ មិនថាបងៗដែលបើកកង់បីឥណ្ឌារឺអ្នកធ្វើដំណើរផ្សេងទៀតឲមានការប្រុងប្រយ័ត្ននិងគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា៕

ទស្សនាវីដេអូខាងក្រោម៖