សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ដំណឹងល្អ! ​ចិនបានប្រកាសថាថ្នាំប្រឆាំងជំងឺគ្រុនចាញ់ អាចព្យាបាលអ្នកផ្ទុកវីរុស COVID-19 យ៉ាងមានប្រសិទ្ធភាព និងកំពុងប្រកាសឱ្យប្រើប្រាស់ទូទាំងមន្ទីរពេទ្យ

By Shield

February 18, 2020

អាចជារឿងមួយដ៏គួរឱ្យរីករាយ និងភ្ញាក់ផ្អើលខ្លាំង ​សម្រាប់យប់ថ្ងៃទី ​១៧ ​ខែកុម្ភៈ ឆ្នាំ ២០២០ នេះ ដោយប្រទេសចិនបានធ្វើតេស្តថ្នាំប្រឆាំងជំងឺគ្រុនចាញ់ ទៅលើអ្នកឆ្លងវីរុស COVID-19 ប្រកបដោយប្រសិទ្ធភាព និងកំពុងដាក់ឲ្យប្រើនៅទូទាំងមន្ទីរពេទ្យ និងគ្លីនិកហើយ។

យោងតាមសារព័ត៌មាន Xinhuanet បានឱ្យដឹងថា ក្រុមអ្នកជំនាញចិនបានធ្វើការប្រើប្រាស់ថ្នាំ Chloroquine Phosphate ដែលជាប្រភេទថ្នាំប្រឆាំងជំងឺគ្រុនចាញ់ (antimalarial drug)  ក្នុងការព្យាបាលអ្នកឆ្លងវីរុស COVID-19 នេះ  ហើយការធ្វើតេស្តសាកល្បងកន្លងមកបានឱ្យដឹងថា ​វាពិតជាមានប្រសិទ្ធភាព និងប្រកបដោយភាពជោគជ័យប្រាកដមែន។

ហេតុដូច្នេះហើយ ​ពេលនេះ ក្រុមជំនាញ និងគ្រូពេទ្យចិនបានឯកភាពជារួម ក្នុងការបញ្ចូលថ្នាំប្រភេទខាងលើនេះនេះ ទៅក្នុងបញ្ជីនៃថ្នាំ​សម្រាប់ប្រើប្រាស់នៅតាមមន្ទីរពេទ្យ និងគ្លីនិកនានាហើយ ហើយឱ្យបានឆាប់បំផុតដើម្បីព្យាបាលអ្នកឆ្លងវីរុស COVID-19 មួយនេះ៕

ប្រភពព័ត៌មាន៖ Xinhuanet

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព