វីរុសកូរ៉ូណា COVID-19 គិតត្រឹមថ្ងៃចន្ទ មានមនុស្សបាត់បង់ជីវិតអស់ជាង ១៨០០នាក់ហើយ ! ខណៈចិនបញ្ចូនពេទ្យយោធាបន្ថែម ! – Kalib9 ជីវិតកម្សាន្ត | Pelklas

វីរុសកូរ៉ូណា COVID-19 គិតត្រឹមថ្ងៃចន្ទ មានមនុស្សបាត់បង់ជីវិតអស់ជាង ១៨០០នាក់ហើយ ! ខណៈចិនបញ្ចូនពេទ្យយោធាបន្ថែម !

វីរុស COVID-19 កូរ៉ូណាប្រភេទថ្មីដែលពិភពលោកបារម្ភជាខ្លាំង ដែលវាវីរុសមួយដែលបានសម្លាប់និងឆ្លងអស់រាប់មុឺននាក់ណាស់មកហើយ ។

Mi5

​គណៈកម្មាធិការ​សុខាភិបាល​ជាតិ​ចិន​បាន​និយាយ​កាលពី​ថ្ងៃ​អង្គារ​ទី​១៨​កុម្ភៈ​ថា ខេត្ត​ហ៊ូ​ប៉ី​ដែលជា​ស្នូល​នៃ​ការផ្ទុះ​ជំងឺនេះ បាន​រាយការណ៍​ការស្លាប់​៩៣​នាក់​ថ្មី ក្នុង​​នោះ​៧២​នាក់​នៅក្នុង​ទីក្រុង​វូ​ហាន​។​នៅ​ទូទាំង​ប្រទេស​ចិន មាន​ការឆ្លង​ថ្មី​១.៨៨៦​ករណី​កាលពី​ថ្ងៃ​ចន្ទ នាំ​ឲ្យ​អ្នក​ឆ្លង​សរុប​នៅ​ចិន​ឡើងដល់ ​៧២.៤៣៦​នាក់​។​

Mi2

ការប្រយុទ្ធប្រឆាំង​នឹង​វីរុស​នេះ​ដែរ កាលពី​ថ្ងៃ​ចន្ទ រដ្ឋាភិបាល​ចិន​បាន​បញ្ជូន​ពេទ្យ​យោធា​ចំនួន ​៨​ យន្តហោះ សរុប​មាន​គ្រូពេទ្យ​ ៦៧៦ ​នាក់​បន្ថែម បូក​រួម​ទាំង​គ្រឿង​ផ្គ​ត់​​ផ្គង់​វេជ្ជសាស្ត្រ​ទៅ​កាន់​ក្រុង​វូ​ហានផងដែរ​ ៕

Mi

Mi1