វីរុស COVID-19 កូរ៉ូណាប្រភេទថ្មីដែលពិភពលោកបារម្ភជាខ្លាំង ដែលវាវីរុសមួយដែលបានសម្លាប់និងឆ្លងអស់រាប់មុឺននាក់ណាស់មកហើយ ។
គណៈកម្មាធិការសុខាភិបាលជាតិចិនបាននិយាយកាលពីថ្ងៃអង្គារទី១៨កុម្ភៈថា ខេត្តហ៊ូប៉ីដែលជាស្នូលនៃការផ្ទុះជំងឺនេះ បានរាយការណ៍ការស្លាប់៩៣នាក់ថ្មី ក្នុងនោះ៧២នាក់នៅក្នុងទីក្រុងវូហាន។នៅទូទាំងប្រទេសចិន មានការឆ្លងថ្មី១.៨៨៦ករណីកាលពីថ្ងៃចន្ទ នាំឲ្យអ្នកឆ្លងសរុបនៅចិនឡើងដល់ ៧២.៤៣៦នាក់។
ការប្រយុទ្ធប្រឆាំងនឹងវីរុសនេះដែរ កាលពីថ្ងៃចន្ទ រដ្ឋាភិបាលចិនបានបញ្ជូនពេទ្យយោធាចំនួន ៨ យន្តហោះ សរុបមានគ្រូពេទ្យ ៦៧៦ នាក់បន្ថែម បូករួមទាំងគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រទៅកាន់ក្រុងវូហានផងដែរ ៕