បងប្អូនកសិករដាំត្រសក់ផ្អែមពេលនេះមានសង្ឃឹមហើយ ! ផ្សារទំនើប Lucky ​​ ព្រមទទួលទិញត្រសក់ផ្អែមយកទៅលក់បន្ត !

បងប្អូនមួយចំនួនបានជ្រាបហើយថាកាលពីប៉ុន្មានថ្ងៃមុននោះលោក អភិបាលស្រុកបន្ទាយស្រី លោក ឃីំម​ ហ្វីណង់ បានបង្ហោះទាក់ទងនឹងករណី ត្រសក់ផ្អែមរបស់ កសិករ ក្នុងស្រុក បន្ទាយស្រី គឺលក់មិនចេញនោះទេ ក៏ប៉ុន្តែ លោកក៏បានចេញមុខភ្លាមៗដោយបានប្រកាសធ្វើការលក់នៅលើផេកហ្វេសបុករបស់លោកផ្ទាល់តែម្ដង ។ហើយអ្វីដែលបានរំពឺងទុកនោះគឺ ត្រឹមតែជាងមួយម៉ោងលោកទទួលបានការកក់ត្រសក់ផ្អែមដល់ទៅជាង ១មុឺនគឺឡូក្រាមឯណោះ ។

86657353_172190150869369_7028480462532116480_o

បើតាមទិន្នន័យដែលលោកបានបញ្ជាក់នោះគឺ ត្រសក់ផ្អែមទាំងអស់មានប្រមាណជាង ២០តោន ទៅ៣០តោន ដែលលោកបានទទួលយកទៅលក់បន្តដោយមិនយកប្រាក់ចំណេញនោះទេ ។

ហើយពេលនេះគឺផ្សារទំនើប Lucky គ្រប់សាខាទាំងអស់  ក៏បានធ្វើការទទួលយកទៅលក់រាយបន្តផងដែរ ដែលនេះគឺជាដំណឹងដ៏ល្អមួយសម្រាប់បងប្អូនដែលជាម្ចាស់ចំការត្រសក់ផ្អែមនេះផងដែរ ៕

87178528_172190130869371_1140957787304493056_o

86661858_170820694339648_6029785813275901952_o