មើលអ្នកណាខ្លះឧស្សាហ៍ចាក់បាស់ល្វើយៗរំខានអ្នកជិតខាង? ប្រយ័ត្នចាប់ផ្តិតមេដៃធ្វើកិច្ចសន្យាណា

ការចាក់បាស់ ​ចាក់មេក្រូច្រៀងកម្សាន្ត  អាចថាជាការលំហែអារម្មណ៍របស់មនុស្សសព្វថ្ងៃ រាល់ពេលមានថ្ងៃសម្រាក ​ឬពេលបុណ្យទាន ​តែក៏គួរតែមានព្រំដែនកម្រិតសំឡេងល្មម និងមិនរំខានដល់អ្នកដទៃផងដែរ។

ជាក់ស្តែងសព្វថ្ងៃមានមនុស្សមួយចំនួនតែងតែមានការរអ៊ូរទាំសឹងតែរាល់ថ្ងៃ ​រឿងដែលអ្នកជិតខាងតែងតែចាក់បាស់ ​ឬច្រៀងខារ៉ាអូខេសឹងរាល់ថ្ងៃ ​ថែមទាំងបើកលឺរំខានខ្លាំងធ្វើឱ្យគ្មានពេលសម្រាក ​ដែលនេះជាអំពើបំពានសិទ្ធរសប់មនុស្សមួយ។

តែអ្វីដែលកាន់តែហួសចិត្ត រឿងដ៏សែនថ្មីនោះ ​មានករណីមួយបានកើតឡើងដោយអ្នកជិតខាងមិនត្រឹមតែបើកបាស់តម្លង់អ្នកជិតខាងប៉ុណ្ណោះទេ ​ថែមទាំងបង្វែបាស់ចេញមកក្រៅផ្ទះ ​ថ្លង់គ្មានអ្នកណាដេកពួនបាននោះឡើយ។ ​ហេតុនេះហើយបានជាមានការមូលមតិ គ្នាដោយអ្នកជិតខាងមួយកន្លែងបានធ្វើការប្តឹងផ្តល់ដល់អ្នកជិតខាងដែលចាក់បាស់ថ្លង់ ដោយមានសមត្ថកិច្ចហៅមកធ្វើកិច្ចសន្យាទៀតផង។

86697757_2645234338858311_6687330604620447744_n

តាមរយៈគណនីលោក Kham Phouri បានរៀបរាប់ថា៖ « ពេលនេះពួកគាត់បានធ្វេីកិច្ចសន្យាឈប់ចាក់ភ្លេង​ ខ្លាំងៗបន្តទៀតហេីយ​ ។

អរគុណដល់បងៗសមត្ថកិច្ចក្រុង​ និងអធិការខណ្ឌសែនសុខដែលបានជួយផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋ។ 🙏 អរគុណបងស្នងការរងក្រុង​ Viseth Tith »

S 47596

នេះអាចថាជាមេរៀនមួយសម្រាប់អ្នកជិតខាងទាំងអស់ ​ដែលចូលចិត្តចាក់បាស់ថ្លង់ដល់អ្នកជិតខាងហួសព្រំដែន  សូមជួយរក្សាសិទ្ធអ្នកដទៃផង៕

86433213_2645243205524091_8077737648640229376_o

87044817_2645243218857423_1026223173420449792_o

86974973_2645243298857415_441188214695264256_o