សួនផ្កា​ អ័រគីដេ​ ដំបូងនៅកម្ពុជា​ ស្អាតណាស់​ នៅឯស្រុកបន្ទាយស្រី​ ខេត្តសៀមរាប !

ថ្មីៗលោក​ ឃីម​ ហ្វីណង់​ បានបញ្ចេញស្នាដៃជាច្រេីននៅឯស្រុកបន្ទាយស្រី​ ដូចជា​ ភូមិមួយអំពូលមួយ​ ក៏ដូចជា​ ចាក់បេតុង​ ជុំវិញ​ ស្រុក​ ការលក់ត្រសក់ផ្អែមជាច្រេីនដែលលោកអភិបាលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជនផងដែរ​ ។

ស្រាប់តែពេលនេះគណនីផេកហ្វេសបុកផ្លូវការរបស់លោក​ អភិបាលស្រុកបន្ទាយស្រី​ បានបង្ហោះថា​ ៖

87020064_3156373501255005_6217332432203415552_n (1)

#ទៅលេងបន្ទាយស្រី

សូមណែនាំអោយស្គាល់សួនផ្កាអ័រគីដេព្រៃដំបូងគេនិងតែមួយគត់នៅក្នុងប្រទេសកម្ពុជា៖ “សួនកេសរកូលព្រៃ” នៃមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ សួននេះស្ថិតនៅជាប់នឹងជើងភ្នំគូលែននៃស្រុកបន្ទាយស្រី ក្បែរទីតាំងលក់សំបុត្រឡើងទៅលើភ្នំ។

សោកស្តាយដែលខ្ញុំទៅមិនចំពេល ហើយផ្កាភាគច្រើនត្រូវបានយកទៅតាំងពិព៌ណអស់មួយចំនួនធំនៅភ្នំពេញ។ បើមានឱកាស សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងអញ្ជើញមកទស្សនាកំសាន្ត ជាពិសេសនាំយុវជននិងកុមារតូចៗមកអោយបានស្គាល់ពីប្រភេទផ្កាកេសរកូលព្រៃនេះផង ។

ដូច្នេះហេីយបេីបងប្អូនបានទៅលេងនៅសៀមរាបកុំភ្លេចទៅទស្សនាផងព្រោះថាសម្រស់ផ្កាអ័រគីដេស្អាតប្លែកគួរឱ្យគយគន់ណាស់​ ៕

87294794_173929840695400_8336542482292539392_o

87175121_173929887362062_4257930272588169216_o

87149368_173929980695386_2224157502952439808_o

87149360_173930887361962_405937738764779520_o

87114203_173930717361979_4070543877415632896_o

86937375_173930167362034_2373979255160700928_o

86971595_173930824028635_3648070798029094912_o

87065408_173929814028736_7076235980558041088_o

87066444_173929944028723_1233375841312833536_o

87076349_173930440695340_3058712636892905472_o