សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

សួនផ្កា​ អ័រគីដេ​ ដំបូងនៅកម្ពុជា​ ស្អាតណាស់​ នៅឯស្រុកបន្ទាយស្រី​ ខេត្តសៀមរាប !

By Shield

February 21, 2020

ថ្មីៗលោក​ ឃីម​ ហ្វីណង់​ បានបញ្ចេញស្នាដៃជាច្រេីននៅឯស្រុកបន្ទាយស្រី​ ដូចជា​ ភូមិមួយអំពូលមួយ​ ក៏ដូចជា​ ចាក់បេតុង​ ជុំវិញ​ ស្រុក​ ការលក់ត្រសក់ផ្អែមជាច្រេីនដែលលោកអភិបាលទទួលបានការគាំទ្រជាខ្លាំងពីសំណាក់មហាជនផងដែរ​ ។

ស្រាប់តែពេលនេះគណនីផេកហ្វេសបុកផ្លូវការរបស់លោក​ អភិបាលស្រុកបន្ទាយស្រី​ បានបង្ហោះថា​ ៖

#ទៅលេងបន្ទាយស្រី សូមណែនាំអោយស្គាល់សួនផ្កាអ័រគីដេព្រៃដំបូងគេនិងតែមួយគត់នៅក្នុងប្រទេសកម្ពុជា៖ “សួនកេសរកូលព្រៃ” នៃមជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។ សួននេះស្ថិតនៅជាប់នឹងជើងភ្នំគូលែននៃស្រុកបន្ទាយស្រី ក្បែរទីតាំងលក់សំបុត្រឡើងទៅលើភ្នំ។

សោកស្តាយដែលខ្ញុំទៅមិនចំពេល ហើយផ្កាភាគច្រើនត្រូវបានយកទៅតាំងពិព៌ណអស់មួយចំនួនធំនៅភ្នំពេញ។ បើមានឱកាស សង្ឃឹមថាពុកម៉ែបងប្អូនទាំងអស់គ្នានឹងអញ្ជើញមកទស្សនាកំសាន្ត ជាពិសេសនាំយុវជននិងកុមារតូចៗមកអោយបានស្គាល់ពីប្រភេទផ្កាកេសរកូលព្រៃនេះផង ។

ដូច្នេះហេីយបេីបងប្អូនបានទៅលេងនៅសៀមរាបកុំភ្លេចទៅទស្សនាផងព្រោះថាសម្រស់ផ្កាអ័រគីដេស្អាតប្លែកគួរឱ្យគយគន់ណាស់​ ៕