លើកមុនត្រឹមរាំ​​ Cover ពេលនេះ ​«ឡានសារ៉ែន​​» ​ត្រូវច្រៀង ​Cover បកជាភាសាថៃ កាន់តែល្បីហ្មងនេះ (មានវីដេអូ)

យើងបានដឹងរួចមកហើយថា បទចម្រៀងថ្មី «​ឡានសារ៉ែន ​​»  របស់កញ្ញា ​តន់ ចន្ទសីម៉ា  បាននឹងកំពុងតែទទួលបានភាពល្បីល្បាញខ្លាំង ថែមទាំងត្រូវបានយកទៅរាំ ​Cover ដោយក្រុមរាំជាច្រើន ហើយថែមទាំងថ្មីៗនេះ ​ក្រុមរាំដ៏ល្បីក្នុងឆានែលយូធូប របស់ថៃមួយឈ្មោះថា The Inner Studio ក៏បានចាក់បទនេះរាំ ​Cover  តាម  ដោយបានបញ្ចេញក្បាច់រាំមើលទៅរស់រវើក ជក់ចិត្តដិតអារម្មណ៍មែនទែនទៀតផង។

អានបន្ថែម៖ ល្បីបាត់!​​ ឡានសារ៉ែន របស់ ​តុន ​ច័ន្ទសីម៉ា ល្បីដល់ក្រុមរាំល្បីនៅថៃរាំ ​Cover តាមឡើងឡូយកប់ (មានវីដេអូ)

72d7fa19862deb0c594b7aed14ac736d8604e2e0

Maxresdefault 6 768x432

តែពេលនេះ បទ ​«​ឡានសារ៉ែន ​​»  ហាក់ទទួលបានការចាប់អារម្មណ៍ និងល្បីល្បាញកាន់តែខ្លាំង ​ដោយបទនេះ ​ត្រូវបានជនជាតិថៃបកប្រែច្រៀង​​ Cover  ជា ​Version  ថៃ  យ៉ាងពិរោះ  ធ្វើឱ្យមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ដោយការ  Cover  នេះផងដែរច្រៀងដោយតារាចម្រៀងស្រី Ice ជាតារាល្បីក្នុង ​Youtube  ដែលតែងតែថតវីដេអូច្រៀង Cover នូវបទចម្រៀងល្បីយ៉ាងពីរោះជាច្រើនផងដែរ។

A6cfa86a4c7f4e5478bbda1da525ad491447981a

គួរឱ្យដឹងផងដែរថា  សម្រាប់បទ «ឡានសារ៉ែន» Ice  បានធ្វើការជ្រើសរើសបកប្រែច្រៀងជាភាសាថៃ និងបានកែប្រែភ្លេង ថ្មីជាចង្វាក់ Acoustic ស្តាប់ទៅពិតជាពីរោះ និងប្លែកម្យ៉ាងដែរ៕

3e04f88ebfb84ba54e05bd690100b0b19648161b

ដើម្បីឱ្យកាន់តែជ្រាបច្បាស់ សូមទស្សនាវីដេអូខាងក្រោម ៖