សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ពុទ្ធោ! ស្ពានចូលផ្ទះរបស់លោក Ben មកពីខាងសៀមរាប និងព្រះវិហារ​ ត្រូវបានគេដុតចោលអស់ទាំង២ នេះឬជាកាដូសម្រាប់អ្នកស្រលាញ់ការពារព្រៃឈើខ្មែរ?

By Shield

February 21, 2020

គ្រប់គ្នាប្រាកដជាបានស្គាល់ហើយថា  លោក ​ Ben Davis គឺជាជនជាតិបរទេសមួយរូប ​ដែលមានចិត្តស្រលាញ់ និងការពារព្រៃឈើ ដោយលោកសុខចិត្តនាំទាំងគ្រួសារមករស់នៅក្នុង​ប្រទេស​កម្ពុជា​ អស់រយៈពេល​ជិត​ ៣០ ឆ្នាំ​ហើយ។

ហើយលោក ​Ben ក៏តែងតែផ្លាស់លំនៅដ្ឋានជាញឹកញាប់ នៅតាមបណ្តាខេត្ត និងតំបននានា ដេីម្បីជួយ​អភិរក្ស​ទៅដល់សត្វព្រៃ​ និងការពារ​ព្រៃឈើ​ដែលកំពុងតែ​ទទួលរងនូវការ​កាប់​បំផ្លាញ​  ដោយពេលខ្លះលោកក៏បានសម្រក់ទឹកភ្នែកឈឺចាប់ ​ដែលលោកមិនអាចជួយព្រៃឈើកម្ពុជាបានច្រើនតាមលទ្ធភាពដែលលោកមាន  ដោយបែបនេះហើយបានធ្វើឱ្យប្រជាជនកម្ពុជាមានការអាណិត ​និងកោតសរសើរលោកជាខ្លាំង។

អ្វីដែលនឹកស្មានមិនដល់ ​ពេលនេះតាមប្រភពព័ត៌មានច្បាស់ការណ៍បានឱ្យដឹងថា ​សកម្មជនស្រលាញ់ព្រៃឈើដែលជាជនជាតិបរទេសនេះ ​បានជួបទុក្ខធំជាថ្មីម្តងទៀតហើយ ​ដែលជាអំពើនឹកស្មានមិនដល់ពីជនអគតិមួយចំនួន បានលួចដុតស្ពានចូលច្រកផ្ទះរបស់លោកទាំង ២ផ្លូវតែម្តង ​ពោលគឺ ទាំងមកពីខាងសៀមរាប និងព្រះវិហារ។

មហាជនបានសម្តែងនូវការហួសចិត្ត និងអាណិតអាសូរដល់លោក​​ Ben  និងក្រុមគ្រួសារជាខ្លាំង ​មិននឹកស្មានថា នេះជាកាដូសម្រាប់អ្នកស្រលាញ់ការពារព្រៃឈើខ្មែរបែបនេះទេ។ ឯអ្នកខ្លះក៏បារម្ភពីសុវត្ថិភាពរបស់គ្រួសាររបស់លោក ​Ben  ផងដែរ  ព្រោះទង្វើទាំងនេះអាចជាទង្វើពួកឈ្នួញខុសច្បាប់  ដែលលោក ​Ben  នេះហើយគឺជាជនដែលរារាំងមុខរបររកស៊ីរបស់ពួកគេ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព