សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

ប្រពៃណាស់​ លោក​ ពាក់មី​ និងលោក​ ហួត​ ជា ប្រកាសថានឹងជួយសាងសង់ស្ពានជួយលោក​ Ben វិញដែលធ្វេីអំពី

By Shield

February 22, 2020

កាលពីថ្ងៃទី​ ២១​ ខែកុម្ភៈ​ នេះព័ត៌មានដែលកក្រេីកពេញបណ្ដាញសង្គមនោះគឺ​ លោក​ Ben Davis ដែលជាអ្នកការពារព្រៃឈេីខ្មែរនោះ​ ពោលគឺស្ពានសម្រាប់ឆ្លងចូលផ្ទះរបស់គាត់គឺត្រូវបានជនអគតិដុតបំផ្លាញចោលដល់ទៅពីរ​ ដែលធ្វេីឱ្យមហាជនមានការខឹងសម្បារជាខ្លាំង។

ស្រាប់តែព្រឹកថ្ងៃទី​ ២២​ ខែកុម្ភៈនេះ​ គណនីហ្វេសបុកផេកផ្លូវការរបស់លោក​ ហួត​ ជា​ បានសរសេរបង្ហោះថា​ ៖

«តោះ សំលាញ់ពែកមី ( ចែម ចាន់រ៉ា ) ពួកយើងផ្តើមគំនិត សាង់សង់ស្ពាន បេតុង ខ្ញុំ សុំចូលរួម ជាសុីម៉ង ចំនួន 15 តោនផង ឬ យកជាថវិកា 1500$ ក៏បាន ដើម្បីជាការរួបរួមគ្នា ធ្វើអំពើរល្អ . បើមានបងប្អូនចង់ចូលរួមតាម ABA 000521039 hout chea » ។

ហេីយគណនីផេកផ្លូវការរបស់​ តារាកំប្លែងលោក​ ពាក់មី​ ក៏បានសរសេរបង្ហោះដែរថា​ ៖

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

«ក្នុង1ខែគេដុតអស់ស្ពាន2 ហួតជា​ នឹង​ ខ្ញុំ​ ចង់ធ្វេីស្ពានអោយបេនវិញ​ ដែកឬបេតុង​ តោះបងប្អូនចូលរួមជាមួយយេីងខ្ញុំ​ 015300007​ ជួយគ្នា » ។

ដោយគ្រាន់តែការបង្ហោះទាំងពីរនេះមានសប្បុរសជនជាច្រេីនបានជួយជាថវិកាបន្តិចបន្ទួចដេីម្បីសង់ស្ពានជូនលោក​ Ben វិញដែលនេះគឺជាការចែករំលែកដល់ល្អមួយសម្រាប់យេីងជាមនុស្សរស់នៅក្នុងប្រទេសតែមួយ​ ៕