រំភើបខ្លាំងដល់ស្រក់ទឹកភ្នែក! បងបានផ្តល់ជូនអ្វីគ្រប់យ៉ាងដល់អូន តែបើខ្វះប្រាថ្នាក្នុងចិត្តអូនចំពោះបង សរសេរលេីសៀវភៅ១ នេះ​ បងធ្វេីតាមអូនគ្រប់យ៉ាង (មានវីដេអូ)

ក្តីប្រាថ្នារបស់គូស្នេហ៍ ​គូសង្សារគ្រប់គូរមែងប្រាថ្នាចង់បានភាពច្បាស់លាស់ អាចកាន់ដៃគ្នាចូលរោងការ ​តែសម្រាប់ជីវិតប្តីប្រពន្ធក្រោយអាពាហ៍ពិពាហ៍គឺចង់ស្រលាញ់គ្នា ​ថែរក្សាគ្នា  យល់ចិត្តគ្នាឱ្យបានច្រើន ​ដើម្បីបានរស់នៅជុំគ្នាដល់ចាស់កោងខ្នង។

ជាក់ស្តែងថ្មីៗនេះក្តីស្រលាញ់របស់ប្តីប្រពន្ធមួយគូ បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមរំភើបចិត្តខ្លាំង ដោយពួកគេហាក់ស្រលាញ់គ្នាខ្លាំង ​ជាពិសេសប្តីតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីប្រពន្ធជាទីស្រលាញ់ ​តែដោយខ្លាចខ្លួនមិនបានធ្វើតាមចិត្តប្រាថ្នាប្រពន្ធគ្រប់យ៉ាងដែលប្រពន្ធចង់បាន ​ក្នុងថ្ងៃខួបប្រពន្ធឆ្នាំនេះក្រៅពីមាននំ មានផ្កា ​ប្តីបានជូនរបស់ម្យ៉ាងទៅប្រពន្ធ ​ធ្វើឱ្យប្រពន្ធរំភើបឡើងស្រក់ទឹកភ្នែកតែម្តង។

3

7

គណនី​ហ្វេសបុក​ឈ្មោះMuyLeang Heng​ បាន​រៀប​រាប់​​ថា​៖  « អគុណបង ដែលតែងតែបំពេញអ្វីៗគ្រប់យ៉ាងអោយប្រពន្ធម្នាក់នេះ មិនអោយខ្វះអ្វី ឡេីយ អគុណបងសំរាប់ការដូរ ដល់មាន ន័យ ដែលអោយអូន រំភេីបជាង ឆ្នាំមុនៗ ហេីយនឹកស្មានមិនដល់ ជាកាដូរសៀវភៅមួយក្បាល ហេីយបងនិយាយថា

បងផ្តល់អ្វីៗគ្រប់យ៉ាងអោយអូន អូនមានអស់ហេីយ នៅខ្វះម្យាងបំណងប្រាថ្នាក្នុងចិត្តអូនចំពោះបង សរសេរមក លេីសៀវភៅ1 នេះបងធ្វេីតាមអូនគ្រប់យ៉ាង មិនដឹងម៉េចទេ សរសេរហេីយ ទឹកភ្នែកហូរមកតែម្តង ឆ្នាំនេះកាដូរមានន័យជាងឆ្នាំមុនៗ នៅមានពាក្យជាច្រេីនដែលអូន ចង់និយាយទៅកាន់បង តែនិយាយពិននឹងបាន ហេីយ 😍

I Love U Ma Husband ( T & L ) Tuy Sothea

យប់ ថ្ងៃ 20.02.2020 មនុស្សពិសេស ❤️ម្ចាស់ជីវិត❤️ »

សូមទស្សនារូបភាព និងវីដេអូខាងក្រោម៖

1

7

8

10

12