បិទភ្នែកតែមួយភ្លែតសោះ! ភ្លឺឡើងមិនមែនបាត់ស្នេហ៍ តែភ្ញាក់ឡើងជាប់ខ្នោះ ប៉ូលីសយើងពូកែណាស់ ករណីវៃប្លន់មិនដល់៧ម៉ោងផងបំបែកយ៉ាងធូរ (មានវីដេអូ) – Kalib9 ក្នុងស្រុក ជីវិតកម្សាន្ត | Pelklas

បិទភ្នែកតែមួយភ្លែតសោះ! ភ្លឺឡើងមិនមែនបាត់ស្នេហ៍ តែភ្ញាក់ឡើងជាប់ខ្នោះ ប៉ូលីសយើងពូកែណាស់ ករណីវៃប្លន់មិនដល់៧ម៉ោងផងបំបែកយ៉ាងធូរ (មានវីដេអូ)

ករណីបទល្មើសជាច្រើនបានកើតឡើងនៅក្នុងសង្គមខ្មែរសព្វថ្ងៃ ​តែក៏មានសមត្ថកិច្ចជាច្រើនបានធ្វើការចុះបង្ក្រាបជាបន្តបន្ទាប់ដើម្បីសេចក្តីសុខប្រជាពលរដ្ឋនៅក្នុងតំបន់នីមួយៗផងដែរ។

ជាក់ស្តែងបទល្មើសជាច្រើនកម្រមានករណីណាដែលមិនអាចបង្ក្រាបបានណាស់ ​គ្រាន់តែយូរ ​ឬឆាប់​ដោយសារតែសមត្ថកិច្ចមានជំនាញ និងសមត្ថភាពខ្លាំងពូកែ ដោយក្នុងនោះផងដែរ ​មានករណីប្លន់មួយ ​ត្រូវបានគេបង្ហើបឱ្យដឹងថាអាចបំបែកបានត្រឹមតែរយៈពេល ៧ម៉ោង ដោយសមត្ថកិច្ចជំនាញជាអ្នកដឹកនាំ  ពោលគឺចាប់ខ្លួនទាំងយប់ដល់កន្លែងស្នាក់លើគ្រែដោយមិនឱ្យជនល្មើសដឹងខ្លួនតែម្តង។

តាមរយៈគណនីហ្វេសប៊ុកផេក P1 ពេលរាត្រី បានរៀបរាប់ថា៖ « មេខ្ញុំនៅតែខ្លាំដ៏ដែលទោះគាត់បានទៅកាន់នៅខណ្ឌចាស់ក៏គាត់នៅតែខ្លាំងជាងមុនទៅទៀត

ករណីវៃប្លន់មិនដល់7ម៉ោងផងគាត់បំបែកយ៉ាងធូរ 22.02.2020 ខ្ញុំបាទបេ1សូមអោយទេវត្តាតាមជួយថែរស្សាគាត់គ្រប់ទីកន្លែងដើម្បីជាម្លប់ដល់ពលរដ្ធនៅក្នុងមូលដ្ថាន ​»។

S 567

គួរឱ្យដឹងផងដែរ ករណីនេះ ​បើតាមការរៀបរាប់លម្អិតពី ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឱ្យដឹងថា៖  នៅ​យប់​ថ្ងៃ​ទី​២១​ ខែកុម្ភៈ​ ឆ្នាំ​២០២០​ វេលា​ម៉ោង​ ២២:៥៤នាទី​យប់ កម្លាំង​ផ្នែក​ជំនាញ​ និង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទន្លេបាសាក់​ នៃអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ បានធ្វើការ​ឃាត់​ខ្លួន​ជន​សង្ស័យ​ចំនួន​ ០៦នាក់ ដែល​ពាក់ព័ន្ធ​និង​ករណី​ប្លន់​នៅ​ចំណុច​មុខ​ការ៉ាសសាំង​ ភីធីធី​ (PTT)​ ក្បាល​ថ្នល់​ ផ្លូវ​នរោត្តម​ ដែល​ស្ថិត​ក្នុង​សង្កាត់​ទន្លេ​បាសាក់​ ខណ្ឌ​ចំការមន​ រាជធានី​ភ្នំពេញ​ ។

S0587

87029319_813751845797352_7421954249153576960_o

ប្រតិបត្តិការឃាត់​ខ្លួនជនសង្ស័យទាំង​ ០៦នាក់នេះ ធ្វើឡើងក្រោយមានការចង្អុលបង្ហាញពី​ ឯកឧត្ដម​ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ,​ ឯកឧត្ដម​ ឧត្តមសេនីយ៍ឯក ស​ ថេត​ អគ្គស្នងការរង និងជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​។

លោកវរសេនីយ៍ឯក យិន​ សាន​ អធិការ​ នៃអធិការ​ដ្ឋាន​នគរបាល​ខណ្ឌ​ចំការមន​ បានឲ្យដឹងទៀតថា ជនសង្ស័យដែលកម្លាំងជំនាញ​ និង​ប៉ុស្តិ៍​របស់លោកបង្ក្រាបបាន​មាន​ឈ្មោះ​ដូច​ខាង​ក្រោម​៖

១.​ឈ្មោះ​ ចន្ថា​ វិច្ឆិកា​ ភេទប្រុស​ ជាតិ​ខ្មែរ​ មុខរបរគ្មាន​

២.​ឈ្មោះ​ សេីរ​ ចាន់ដារ៉ា​ ភេទប្រុស​ ​ ជាតិ​ខ្មែរ​ មុខរបរគ្មាន​។

៣.​ឈ្មោះ​​ សេីរ​ ចាន់កក្កដា​ ភេទប្រុស ជាតិ​ខ្មែរ​ មុខរបរគ្មាន​។

៤.​ឈ្មោះ​ ទូច​ ឃួន​ ភេទប្រុស​ ​ ជាតិ​ខ្មែរ​ មុខរបរគ្មាន​។

៥.​ឈ្មោះ​ សុខា​ វិរៈបុត្រ​ ភេទប្រុស​ ​ ជាតិ​ខ្មែរ​ មុខរបរអ្នកចាក់សាក់​

៦​.​ឈ្មោះ​ នង​ រតនា​ ភេទប្រុស​ ​ ជាតិ​ខ្មែរ​ មុខរបរគ្មាន​។

ដកហូតវត្ថុតាងរួមមាន​ :

១.​ម៉ូតូ​ ០១គ្រឿង​ ​ម៉ាកហុងដាសេ១២៥​ ពណ៌​ខ្មៅ​ សេរី២០២០​ ពាក់ស្លាកលេខ​ កណ្តាល1AH-9763 (របស់ជនរគ្រោះ​ ) ។

២.​ម៉ូតូ​ ០១គ្រឿង​ ម៉ាកហុងដាសេ១២៥​ ពណ៌​ខ្មៅ​ ពាកលស្លាកលេខ​ កំពង់ចាម1D-9549 ​។

៣.​ម៉ូតូ​ ០១គ្រឿង​ ម៉ាកហុងដាសេ១២៥​ ពណ៌​ខ្មៅ​ ពាក់ស្លាកលេខ​ កំពង់ចាម1T-1445 ។

៤.​ម៉ូតូ​០១គ្រឿង​ ម៉ាកហុងដាសេ១២៥​ ពណ៌​ខ្មៅ​អ៊ុតស្កុតពណ៌ស​ ពាក់ស្លាកលេខ​ ភ្នំពេញ​1HI-5954 ៕

Photo_2020 02 22_13 16 40

Photo_2020 02 22_13 16 39

Photo_2020 02 22_13 16 37

Photo_2020 02 22_13 16 38