សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ក្នុងស្រុក

សូមមេត្តាប្រយ័ត្នបងប្អូន ចោរក្មេងគាស់ផ្ទះ មុខសញ្ញាចាស់ម្នាក់នេះ ! បើឃើញមេត្តាប្រគល់ឱ្យសមត្ថកិច្ចផង ! ( មានវីដេអូ )

By Shield

February 22, 2020

ករណីចោរស្រីក្មេងមដែលជាមុខសញ្ញាចាស់ដើរលួចគាស់ផ្ទះគេ មានច្រើនណាស់មកហើយដោយយល់ថាចោរក្មេងមិនមាននរណាប្រកាន់នោះ គឺពីតជាសកម្មមែនទែននៅតាមតំបន់នានាដែលសមត្ថកិច្ចតាមប្រម៉ាញ់ ។

ដូចជាករណីមួយនេះដែលម្ចាស់គណនីហ្វេសបុកម្នាក់មានឈ្មោះថា Chenda Ken បានសរសេររៀបរាប់ថា ៖

សូម​បង​ប្អូន​ប្រុង​ប្រយ័ត្ន​ចំពោះចោរ​​ក្មេង​ស្រីម្នាក់​នេះ​ ព្រោះ​នាង​បាន​លួច​គាស់​ផ្ទះ​របស់​ខ្ញុំ​យក​គ្រឿង​អលង្ការមាន​ខ្សែ​ក​ ខ្សែ​ដៃ​ ខ្សែ​ជេីង​ ចញ្ចៀន​​ laptop មួយ​គ្រឿង​និង​​​ របស់​មាន​តម្លៃ​ផ្សេងៗ​ទៀត​ នាង​ក៏​ជា​ចោរ​លួច​លុយ​តាម​Wing និង​ច្រើន​ករណី​ទៀតផង​ដែរ​ បេីបង​ប្អូន​បាន​ឃើញ​ជួយ​ផ្ដល់​ព័ត៌មាន​អោយ​ប៉ូលិស​បាន​ដឹង​ផង​ សូម​អរគុណ​​ ។

ដូច្នេះហើយបើបងប្អួនបានជួបដូចជាករណីខាងលើសូមមេត្តាប្រយ័ត្នប្រយែងនិងផ្ដល់ដំណឹងទៅសមត្ថកិច្ចជាបន្ទាន់ ៕

សូមទស្សនាវីដេអូ ៖