អូនជាប្រធានថ្នាក់កាលពីរៀនពូកែដាក់ ​A ពេក ឱ្យម៉ែចូលដណ្ដឹងមួយឱ្យរៀង ថ្ងៃក្រោយមានខ្សែហើយ

មនុស្សពីរនាក់  បានស្គាល់គ្នា ​បានស្រលាញ់គ្នាសុទ្ធតែជានិស្ស័យ ​តែការស្គាល់គ្នា ច្បាស់ណាស់ប្រាកដជាការផ្តើមដំបូង ដោយសារតែហេតុផលអ្វីមួយ  ដោយអ្នកខ្លះបានស្គាល់គ្នាដោយសារតែជាមិត្តភក្តិនឹងគ្នា ​អ្នកខ្លះក៏ត្រូវបានសាច់ញាតិ ​ឬមិត្តភក្តិណែនាំ ​ឯអ្នកខ្លះអាចជាមិត្តរួមថ្នាក់  ឬមិត្តរួមការងារ ​រហូតការស្គាល់គ្នាក្លាយជានិស្ស័យស្នេហ៍។

ជាក់ស្តែងថ្មីៗនេះគូស្នេហ៍មួយគូទៀតហើយ  ដែលប្រវត្តិចំណងស្នេហាដំបូងគួរឱ្យចាប់អារម្មណ៍ខ្លាំង ​ដោយគូស្នេហ៍ទាំងពីរនេះដំបូងរៀនសាលា និងថ្នាក់ជាមួយគ្នា ​ហើយខាងស្រីជាប្រធានថ្នាក់ ហើយដោយសារតែខាងប្រុសឧស្សាហ៍អវត្តមានពេក ​ខាងស្រីក៏កត់ចូលបញ្ជី ​A  (អវត្តមាន) រាល់ដងធ្វើឱ្យខាងប្រុសខឹងផងខ្នាញ់ផង ​រហូតក្លាយជាចិត្តគួចស្រលាញ់ ប្រែក្លាយជាគូស្នេហ៍នឹងគ្នា ថែមទាំងបានក្លាយជាគូដណ្តឹងស្របច្បាប់ផងដែរ។

87063101_3049011448484461_6203291355184103424_o

តាមរយៈគណនីហ្វេសប៊ុក Chin Chanrith បានរៀបរាប់ថា៖ « 🤣Mazer ពូកែរដាក់ A ពេកឲ្យម៉ែចូលដណ្ដឹងមួយអោយរៀង 😅 ថ្ងៃក្រោយមានខ្សែរហើយ 😅 » ។ 

នេះពិតជានិស្ស័យគូគេពិតមែន ​ត្បិតចំណងស្នេហ៍ហាក់មានភាពប្លែកថ្មី ​តែអាចនិយាយបានថាជានិស្ស័យស្នេហ៍បែបច្បាស់លាស់ចូលទៅដល់ចាស់ទុំ ​ដែលជារឿងគួរឱ្យអបអរខ្លាំងសម្រាប់គូស្នេហ៍ថ្មីមួយគូនេះ៕

S 47567977

87176468_3049011521817787_1615009622869934080_o

85089084_3049011771817762_4972158478937227264_o

87368316_3049011555151117_5708631222855401472_o