មនុស្សពីរនាក់ បានស្គាល់គ្នា បានស្រលាញ់គ្នាសុទ្ធតែជានិស្ស័យ តែការស្គាល់គ្នា ច្បាស់ណាស់ប្រាកដជាការផ្តើមដំបូង ដោយសារតែហេតុផលអ្វីមួយ ដោយអ្នកខ្លះបានស្គាល់គ្នាដោយសារតែជាមិត្តភក្តិនឹងគ្នា អ្នកខ្លះក៏ត្រូវបានសាច់ញាតិ ឬមិត្តភក្តិណែនាំ ឯអ្នកខ្លះអាចជាមិត្តរួមថ្នាក់ ឬមិត្តរួមការងារ រហូតការស្គាល់គ្នាក្លាយជានិស្ស័យស្នេហ៍។
ជាក់ស្តែងថ្មីៗនេះគូស្នេហ៍មួយគូទៀតហើយ ដែលប្រវត្តិចំណងស្នេហាដំបូងគួរឱ្យចាប់អារម្មណ៍ខ្លាំង ដោយគូស្នេហ៍ទាំងពីរនេះដំបូងរៀនសាលា និងថ្នាក់ជាមួយគ្នា ហើយខាងស្រីជាប្រធានថ្នាក់ ហើយដោយសារតែខាងប្រុសឧស្សាហ៍អវត្តមានពេក ខាងស្រីក៏កត់ចូលបញ្ជី A (អវត្តមាន) រាល់ដងធ្វើឱ្យខាងប្រុសខឹងផងខ្នាញ់ផង រហូតក្លាយជាចិត្តគួចស្រលាញ់ ប្រែក្លាយជាគូស្នេហ៍នឹងគ្នា ថែមទាំងបានក្លាយជាគូដណ្តឹងស្របច្បាប់ផងដែរ។
តាមរយៈគណនីហ្វេសប៊ុក Chin Chanrith បានរៀបរាប់ថា៖ « 🤣Mazer ពូកែរដាក់ A ពេកឲ្យម៉ែចូលដណ្ដឹងមួយអោយរៀង 😅 ថ្ងៃក្រោយមានខ្សែរហើយ 😅 » ។
នេះពិតជានិស្ស័យគូគេពិតមែន ត្បិតចំណងស្នេហ៍ហាក់មានភាពប្លែកថ្មី តែអាចនិយាយបានថាជានិស្ស័យស្នេហ៍បែបច្បាស់លាស់ចូលទៅដល់ចាស់ទុំ ដែលជារឿងគួរឱ្យអបអរខ្លាំងសម្រាប់គូស្នេហ៍ថ្មីមួយគូនេះ៕