ខំពន្យារពេលរៀបការ ដើម្បីចូលរួមព្យាបាលអ្នកផ្ទុកវីរុស ​Covid-19 តែវេជ្ជបណ្ឌិតដ៏ល្អរូបនេះ បានទទួលមរណភាពហើយដោយសារតែវីរុសមួយនេះតែម្តង

កាលពីមួយរយៈមុនរឿងដ៏ក្តុកក្តួលរបស់គ្រូពេទ្យម្នាក់នៅក្នុងខេត្តហឺប៉ី  ទីក្រុងវ៉ូហាន ​ដែលជាកន្លែងរាតត្បាតវីរុសកូរ៉ូណា ​Covid-19  ដំបូងគេ  បានធ្វើឱ្យមហាជនរំភើបចិត្ត និងកោតសរសើរខ្លាំង ​ដោយគ្រូពេទ្យម្នាក់នេះបានសុខចិត្តពន្យារពេលថ្ងៃរៀបការរបស់ខ្លួន  ចូលរួមព្យាបាលអ្នកជំងឺផ្ទុកវីរុស ​Covid-19  ។

87472972_519117122124078_2482288640919601152_n

តែជារឿងគួរឱ្យរន្ធត់ និងតក់ស្លុតបំផុត ​ពេលនេះលោកគ្រូពេទ្យ  មានឈ្មោះថា  Peng Yinhua អាយុ 29 ដែលធ្វើការនៅមន្ទិរពេទ្យ  First People's Hospital នៃតំបន់ Jiangxia ម្នាក់នេះ ​ត្រូវបានគេឱ្យដឹងថាបានទទួលមរណភាពហើយដោយសារតែវីរុសកូរ៉ូណា ​Covid-19  នេះតែម្តង។

87450833_519117065457417_4732049977226821632_n

លោក និងភរិយាដែលមិនទាន់រៀបការ ​ត្រូវបានដឹងថាចុះសំបុត្រអាពាហ៍ពិពាហ៍ជាមួយគ្នាតាំងពី ២ឆ្នាំមុន ​ហើយពេលនេះភរិយារបស់លោកកំពុងតែមានផ្ទៃពោះផងដែរ តែទើបតែរកថ្ងៃល្អរៀបការ ដែលគ្រោងប្រព្រឹត្តឡើងនៅថ្ងៃទី ​១ ខែកុម្ភៈ ឆ្នាំ ២០២០។ ​តែដោយសារតែទីក្រុងវ៉ូហាន ​បានកើតវីរុសរាតត្បាតនៅកំឡូងខែ មករា ​លោក និងភរិយា បានសម្រេចចិត្តពន្យារពេលរៀបការ ​ហើយលោកបានចូលរួមយ៉ាងសកម្មជាគ្រូពេទ្យជួរមុខក្នុងសកម្មភាពប្រឆាំង និងព្យាបាលអ្នកជំងឺផ្ទុកវីរុស  Covid-19  នេះ ​ដោយក្នុងមួយថ្ងៃលោកព្យាបាលអ្នកជំងឺដល់ទៅ ​១៥០នាក់ឯណោះ។

នៅក្នុងថ្ងៃទី ​២៥ ​ខែមករា ​ឆ្នាំ ២០២០  មុនថ្ងៃចូលឆ្នាំចិន ​មន្ទិរពេទ្យបានអនុញ្ញាតិឱ្យលោកត្រលប់មកផ្ទះសម្រាក និងចំណាយពេលជាមួយក្រុមគ្រួសាររបស់លោក  តែលោកបែរជាបដិសេធ និងបានតបថា លោកនៅក្មេង លោកគួរតែជួយសង្គម និងជាតិឱ្យបានច្រើនទៅតាមលទ្ធភាព។

87290887_519117128790744_7040586253057654784_n

ស្រាប់តែនៅក្នុងថ្ងៃបន្ទាប់លោកហាក់មានអាការមិនស្រួលខ្លួន ​ហើយក៏ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗដើម្បីព្យបាល ​ហើយនៅថ្ងៃទី ​៣០ ​ខែមករា ឆ្នាំ ២០២០ ​លោកត្រូវបានធ្វើតេស្តរកឃើញថាមានផ្ទុកវីរុស ​Covid-19  នេះតែម្តង ហើយក៏សម្រាកបន្តតាមដាន និងព្យាបាលជាបន្តបន្ទាប់ តែអាការរបស់លោកហាក់មិនធូរស្បើយទាល់តែសោះ ហើយកាន់តែធ្ងន់ធ្ងរទៅៗរហូតប៉ះពាល់ដល់សួតរហូតទទួលមរណភាពនៅថ្ងៃទី  ២០ ​ខែកុម្ភៈ ឆ្នាំ ​២០២០នេះ ក្រោមការសោកស្តាយជាខ្លាំងពីសំណាក់ក្រុមគ្រួពេទ្យ និងមហាជនទាំងអស់។

87293756_519117058790751_5387077934915780608_n

ប្រពន្ធរបស់លោកគ្រូពេទ្យ Peng Yinhua គឺអ្នកនាង   Zhong Xin និងក្រុមគ្រូពេទ្យបាននិយាយថា លោក Peng Yinhua ​គឺជាគ្រូពេទ្យដ៏ល្អម្នាក់ ​និងជាវីរបុរស ​ដែលមានការលះបង់ខ្ពស់ មានភាពរឹងមាំ និងមានគំនិតសុទិដ្ឋិនិយមម្នាក់ ​ហើយការបាត់បង់លោកជារឿងមួយដ៏គួរឱ្យសោកស្តាយបំផុត៕

ប្រភព៖ ​Chinadaily