សូមចុចលើរូបភាពដើម្បីពង្រីករូបភាព

ជីវិតកម្សាន្ត

ទោះរៀបការទាំងក្មេងវ័យគ្មានអ្វីទាំងអស់! ​តែ ១០ឆ្នាំនេះបងធ្វើបានហើយ សប្បាយចិត្តដែលមិនធ្វើឱ្យអូនមានអារម្មណ៍ថាយកបងធ្វេីជាប្តីគឺខុស

By Shield

February 23, 2020

ជីវិតគូ ប្តីប្រពន្ធ ​មិនប្រាកដថាគ្រប់គ្នាសុទ្ធតែមានគ្រប់យ៉ាងទាំងអស់ហើយទើបសម្រេចចិត្តរៀបការទេ  ដោយអ្នកខ្លះសំណាងដែលរៀបការពេលមានបាន ​តែអ្នកខ្លះទោះមិនមានបានក៏សុំត្រឹមបានសាងគ្រួសាររួមគ្នា ​ចាប់ដៃស្វែងរកអនាគតរួមគ្នា។ ហើយការតស៊ូ រហូតមានបានផ្កុំថ្កើងជាមួយគ្នា គឺជារឿងដ៏ពិសេស និងមានតម្លៃបំផុតនៃជីវិតគូទាំងឡាយ។

ជាក់ស្តែងគូស្នេហ៍ជំនួញដ៏ជោគជ័យមួយរូប បានរៀបរាប់ពីប្រវត្តិស្នេហ៍ដំបូងរបស់ខ្លួន ​ដោយបានចាប់ដៃគ្នារៀបការតាំងពី ១០ឆ្នាំមុនទាំងគ្មានអ្វីទាំងអស់ ​តែដោយក្តីតស៊ូរួមគ្នា  មកដល់ពេលនេះពួកគេបានទទួលជោគជ័យរួមគ្នាគួរឱ្យសរសើរខ្លាំងណាស។

តាមរយៈគណនីហ្វេសប៊ុក Vannarith Tan  បានរៀបរាប់ថា ៖ « នឹកឃេីញកាលពីជិត ១០ឆ្នាំមុនក្នុងថ្ងៃរៀបមង្គលការរបស់ពួកយេីង បងពិតជាចង់ទិញចញ្ចៀនធំមួយពាក់អោយអូនណាស់នៅក្នុងថ្ងៃនោះតែមិនអាចធ្វេីបានព្រោះបងគ្មានលទ្ធភាព(រៀបការទាំងវ័យក្មេង) តែពេលនេះបងអាចបានហេីយទោះបីត្រូវចំណាយពេលយូរឆ្នាំបន្តិចក្តីតែក៏មិនទាន់ហួសពេលនៅឡេីយ។ ជាពិសេសនៅពេលនេះបងពិតជាសប្បាយចិត្តដែលមិនបានធ្វេីអោយអូនមានអារម្មណ៍ថាយកបងធ្វេីជាប្តីគឺខុសនោះឡេីយ👨‍👩‍👧‍👦 ​» ៕

សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព
សូមចុចលើរូបភាពដើម្បីពង្រីករូបភាព