ដំណឹងដ៏រីករាយខ្លាំង! ​ក្រសួងបរិស្ថាន ​រួមទាំងសប្បុរសជនជាច្រើនបានរួមគ្នាជួយសាងសង់ស្ពានបេតុង និងគាំទ្រជាបន្តដល់កិច្ចការលោក Ben

លោក ​ Ben Davis គឺជាជនជាតិបរទេសមួយរូប ​ដែលមានចិត្តស្រលាញ់ និងការពារព្រៃឈើ ដោយលោកសុខចិត្តនាំទាំងគ្រួសារមករស់នៅក្នុង​ប្រទេស​កម្ពុជា​ អស់រយៈពេល​ជិត​ ៣០ ឆ្នាំ​ហើយដើម្បីកិច្ចការងារការពារ និងអភិរក្សព្រៃឈើ រួមទាំងសត្វព្រៃកម្ពុជា។

កិច្ចការងារលះបង់របស់លោករបស់កម្ពុជា ​បានធ្វើឱ្យប្រជាជនកម្ពុជាដឹងគុណលោកជាខ្លាំង ​ហើយបើទោះបីជាជួបទុក្ខផ្ទួនៗ រួមទាំងត្រូវជនខិលខូចលួចដុតស្ពានចូលផ្ទះលោក  តែអាចនិយាយបានថា ​វាជារឿងធ្វើឱ្យមហាជនជាច្រើនងាកមកចាប់អារម្មណ៍នឹងកិច្ចការងារអភិរក្សព្រៃឈើ និងសត្វព្រៃខ្មែរ។

ក្រោយការជួបទុក្ខបែបនេះ​មានសប្បុរសជនជាច្រើនបន្តបន្ទាប់គ្នា បានចូលរួមជាថវិកាជាច្រើនជំនួយដល់កិច្ចការងារលោក ​Ben  ថែមទាំងជំនួយគាំទ្រដល់ការងារលោកយ៉ាងច្រើន ​ដោយក្នុងនោះក៏មានវត្តមានក្រសួងបរិស្ថានយើងផងដែរ។

87369228_2643772759063347_1787972585854599168_n 768x576

87358865_1630037727135342_9096153451984846848_n

87261935_1630037787135336_5194885643137712128_n

តាមរយៈគណនីហ្វេសប៊ុកផេកជាផ្លូវការរបស់ ក្រសួងបរិស្ថាន បានរៀបរាប់យ៉ាងលម្អិតថា ៖ «  ក្រសួងបរិស្ថានសម្របសម្រួល ចូលរួមគាំទ្រផ្តួចផ្តើមកសាងស្ពាន២កន្លែង ដែលត្រូវបានភ្លើងឆេះនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក និងស្នើអាជ្ញាធរមានសមត្ថកិច្ចស៊ើបអង្កេតឱ្យបានច្បាស់លាស់លើការឆេះស្ពាននេះ

ក្រសួងបរិស្ថាននឹងសម្របសម្រួល ចូលរួមគាំទ្រផ្តួចផ្តើមកសាងស្ពាន២កន្លែង ដែលត្រូវបានភ្លើងឆេះនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក ស្ថិតក្នុងភូមិសាស្ត្រស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ស្ពានឈើទាំង២កន្លែងដែលត្រូវបានឆេះក្នុងខែកុម្ភៈនេះ គឺជាច្រកចេញចូលទៅដែនជម្រកសត្វព្រៃ តំបន់ភ្នំត្នោត។ ក្រសួងរិស្ថានបានចុះអនុស្សរណៈយោគយល់ជាមួយ BeeTreed ដែលមានលោក បេន ដាវីស ជនជាតិអាមេរិកកាំងជាតំណាងដើម្បីចូលរួមគ្រប់គ្រង និងអភិរក្សតំបន់នោះ។ នេះគឺជាការថ្លែងឱ្យដឹងរបស់លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថាន ឱ្យដឹងនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០ នេះ។

លោក នេត្រ ភក្រ្តា​ បានថ្លែងថា ក្រោយពីមានការពិភាក្សាពិគ្រោះយោបល់ជាមួយ សប្បុរសជនមួយចំនួនដែលមានសមានចិត្តក្នុងការចូលរួមកសាងស្ពាន ក្នុងតំបន់អភិរក្សនេះ ក្រសួងបរិស្ថាននឹងសម្របសម្រួលក្នុងការសាងសង់ស្ពានទាំងនេះឡើងវិញ ដែលនឹងធ្វើពីបេតុងដើម្បីចៀសវាងភ្លើងឆេះ ជាថ្មីម្តងទៀត។

សប្បុរជនដែលមានសមានចិត្តចូលរួមជួយកសាងស្ពានបេតុងក៏ដូចជា ជួយគាំទ្រដល់ក្រុមគ្រួសារលោក បេន ដាវីស នៅពេលនេះរួមមានលោកឧកញ៉ា ស្រី ចាន់ថន លោកឧកញ៉ា ហ៊ុន ជា រួមនឹងសប្បុរសជនផ្សេងទៀត។ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានថ្លែងថា ក្នុងនាមក្រសួងបរិស្ថាន យើងខ្ញុំសូមអរគុណដល់សប្បុរសជនទាំងឡាយ និងសូមស្វាគមន៍ចំពោះការចូលរួមវិភាគទានដ៏ថ្លៃថ្លា និងជាប្រយោជន៍សម្រាប់ការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនេះ។

ជាមួយនេះលោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានអំពាវនាវដល់សប្បុរសជាផ្សេងទៀត ដែលមានសមានចិត្តស្រឡាញ់ធនធានធម្មជាតិ និងការងារអភិរក្សនៅតំបន់ដែនជម្រកសត្វព្រៃភ្នំត្នោត ភ្នំពក អាចចូលរួមជាមួយក្រសួងបរិស្ថាន ក្នុងការងារនេះ។ លោកបញ្ជាក់ថា នេះជាទឹកចិត្តសប្បុរសធម៌ និងការចូលរួមចំណែកក្នុងការកសាងស្ពានសម្រាប់ការធ្វើដំណើរឆ្លងកាត់ក្នុងតំបន់នោះ ជាពិសេសគឺជាច្រកចេញចូលទៅទីតាំងដែលលោកបេន ដាវីស គ្រប់គ្រងអភិរក្សនិងសម្រាប់បម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិនៅតំបន់នោះ។

បើតាមការឱ្យដឹងរបស់លោក នេត្រ ភក្ត្រា តំបន់ដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដែលស្ថិតនៅក្នុងស្រុកសង្គមថ្មី ខេត្តព្រះវិហារ និងខេត្តសៀមរាម មានទំហំផ្ទៃដីសរុប ៤២ ០៩៧ ហិកតាដែលក្នុងនោះលោក បេន ដាវីស បានទទួលការអនុញ្ញាតពីក្រសួងបរិស្ថាន គ្រប់គ្រង និងអភិរក្សលើផ្ទៃដីចំនួនជាង៧ពាន់ហិកតា ដែលមានសក្តានុពលធនធានធម្មជាតិនិងជីវៈចម្រុះច្រើនប្រភេទ។ លោករដ្ឋលេខាធិការក្រសួងបរិស្ថាន បានឱ្យដឹងថា ទន្ទឹមនឹងផ្តល់កិច្ចសហការអភិរក្សធនធានធម្មជាតិនៅតំបន់នោះ ក្រសួងបរិស្ថានតាមរយៈមូលនិធិបរិស្ថាន និងសង្គមបានផ្តល់កញ្ចប់ថវិកាចំនួន២ម៉ឺនដុល្លារក្នុងមួយឆ្នាំ សម្រាប់រយៈពេល ៥ឆ្នាំ ដោយបានចាប់ផ្តើមអនុវត្តពីដើមឆ្នាំ២០១៩មក ដើម្បីលោក បេន ដាវីស ប្រើប្រាស់ក្នុងការងារគ្រប់គ្រង និងអភិរក្សធនធានធម្មជាតិនៅក្នុងដែនជម្កសត្វព្រៃភ្នំត្នោតភ្នំពកនេះ។

យោងតាមរបាយការណ៍ពីក្រសួងបរិស្ថាន នៅក្នុងរយៈពេល ២ ឆ្នាំចុងក្រោយនេះ ស្ពានចំនួន៤ ត្រូវបានភ្លើងឆេះបំផ្លាញដែលស្ពាននីមួយៗមានប្រវែងប្រមាណ៥០ ម៉ែត្រ ឬវែងជាងនេះក្នុងនោះស្ពានឈើចំនួន២ ត្រូវបានលួចដុតនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ នេះ។ លោក នេត្រ ភក្ត្រា បានសម្តែងការសោកស្តាយដែលស្ពានជាទ្រព្យសម្បត្តិសាធារណៈត្រូវបានភ្លើងឆេះ។ ជាមួយគ្នានេះ លោករដ្ឋលេខាធិការ សូមស្នើឱ្យអាជ្ញាធរមានសមត្ថកិច្ចធ្វើការស៊ើបអង្កេត ស្វែងរកមូលហេតុឱ្យបានច្បាស់លាស់នៃការឆេះស្ពាននេះ ហើយបើមានអ្នកលួចដុត ត្រូវស្វែងរកមុខជនខិលខូចដែលលួចដុតស្ពានឈើនេះដើម្បីយកមកផ្តន្ទាទោសតាមច្បាប់។ លោក ភក្រ្តា បានថ្លែងថា យើងនឹងមិនលើកលែងឱ្យជនល្មើល ដែលបំផ្លិចបំផ្លាញទ្រព្យសម្បត្តិសាធារណៈឡើយ ​»។

Topic 11. Ministry Of Environment In Phnom Penh_25 Dec 2019 By Hean Rangsey 3

87382409_1630037797135335_4755645836061310976_n

87372468_1630037513802030_1082554920797732864_n

នេះពិតជាដំណឹងដ៏រីករាយមួយ ​ដែលមានសប្បុរសជនជាច្រើន ​រួមទាំងក្រសូងបរិស្ថានផ្ទាល់បានដុតដៃដុតជើងយ៉ាងសកម្មសម្រាប់សកម្មជនព្រៃឈើជនជាតិបរទេសលោក Ben  បែបនេះ ៕​