កប់ៗ រដ្ឋបាលស្រុកបន្ទាយស្រីដាក់ដំណើរការសាកល្បង លេខទូរសព្ទពិសេសសម្រាប់ទាក់ទងពេលមានអាសន្ន ! – Kalib9 ក្នុងស្រុក ជីវិតកម្សាន្ត | Pelklas

កប់ៗ រដ្ឋបាលស្រុកបន្ទាយស្រីដាក់ដំណើរការសាកល្បង លេខទូរសព្ទពិសេសសម្រាប់ទាក់ទងពេលមានអាសន្ន !

ភូមិឃុំមានសុវត្ថិភាពគឺមានការចង់បានរបស់ប្រជាពលរដ្ឋ ដែលនេះគឺជាតួនាទីរបស់ថ្នាក់ដឹកនាំក្នុងតំបន់នីមួយៗព្រមទាំងប្រជាពលរដ្ឋសហការគ្នាក្នុងការការពារក៏ដូចជាបង្កាពេលមានអាសន្ននានាកើតឡើងដោយចៃដន្យ ។

ស្រាប់តែ ពេលនេះអភិបាលគម្រូនៃស្រុកបន្ទាយស្រីខេត្តសៀមរាប លោក ឃីំម ហ្វីណង់ បានចេញសេចក្ដីប្រកាសទាក់ទងនឹងលេខទូរសព្ទ ទាក់ទងបន្ទាន់ ( HOTLINE ) ដែលមានសេចក្ដីប្រកាសដូចខាងក្រោម ៖

87611264_176778530410531_5489072653597671424_o

[English Below]

សូមណែនាំអោយស្គាល់លេខទំនាក់ទំនងពិសេស(Hotline)របស់រដ្ឋបាលស្រុកបន្ទាយស្រី៖ «០១៨ ៥៥៥៥ ៩៩៩»

ចាប់ពីថ្ងៃទី១ ខែមិនា ឆ្នាំ២០២០ ខាងមុខនេះតទៅ រដ្ឋបាលស្រុកបន្ទាយស្រីនឹងដាក់អោយដំណើរការសាកល្បងលេខទូរស័ព្ទទំនាក់ទំនងពិសេសមួយខ្សែក្នុងគោលបំណង៖

- បង្កើនប្រសិទ្ធភាពនៃការបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ តាមរយៈការផ្តល់មធ្យោបាយងាយស្រួល ឆាប់រហ័ស និងសាមញ្ញ ក្នុងការសាកសួរព័ត៌មាន ផ្តល់យោបល់ត្រលប់ និងទទួលយកព័ត៌មានដោយផ្ទាល់ពីរដ្ឋបាលស្រុក

- ជម្រុញការគោរពច្បាប់របស់ប្រជាពលរដ្ឋ ក៏ដូចជាពង្រឹងការអនុវត្តច្បាប់និងការបំពេញតួនាទីភារកិច្ចរបស់អាជ្ញាធរមូលដ្ឋាន តាមរយៈការជម្រុញនិងលើកទឹកចិត្តអោយសាធារណៈជនចូលរួម និងរាយការណ៍ពីរាល់បញ្ហាអសកម្មនិងសកម្មភាពល្មើសច្បាប់នានានៅក្នុងមូលដ្ឋានរបស់ខ្លួន

លេខនេះអាចទទួលការហៅចូលបានពីគ្រប់ប្រព័ន្ធទូរស័ព្ទទាំងអស់«ដោយឥតគិតថ្លៃ»និងបម្រើជូននៅរៀងរាល់ម៉ោងធ្វើការផ្លូវការរបស់រដ្ឋបាលស្រុក។ រាល់ទំនាក់ទំនងក្រៅម៉ោងធ្វើការឬប្រសិនបើមិនអាចទំនាក់ទំនងបានដោយប្រការណាមួយ សាធារណៈជនអាចផ្តល់សារជាអក្សរឬសារសំឡេងមកកាន់ Whatapp និង Telegram នៃលេខនេះ។ ដើម្បីជាប្រយោជន៍ដល់ជនបរទេសនិងភ្ញៀវទេសចរណ៍អន្តរជាតិ លេខនេះក៏នឹងមានផ្តល់ការគាំទ្រជាភាសាអង់គ្លេសផងដែរ។

សូមបញ្ជាក់ថា គម្រោងនេះស្ថិតនៅក្នុងដំណើរការសាកល្បងនៅឡើយ។ រដ្ឋបាលស្រុកសូមអធ្យាស្រ័យទុកជាមុនប្រសិនបើមានការរអាក់រអួលដោយអចេតនាក្នុងដំណាក់កាលនេះ។ ដំណើរការសាកល្បងនឹងមានរយៈពេល១ខែ ក្នុងគោលបំណងសិក្សាស្វែងយល់លម្អិតពីបញ្ហាប្រឈម នីតិវិធី និងកត្តាបច្ចេកទេសមួយចំនួន មុននឹងធ្វើការកែលម្អនិងធានាអោយបាននូវប្រសិទ្ធភាពនៃការបម្រើសេវានេះដោយពេញលេញនិងដោយរលូននាពេលខាងមុខ។ សម្រាប់ចម្ងល់ឬព័ត៌មានបន្ថែមផ្សេងៗពាក់ព័ន្ធនឹងដំណើរការលេខពិសេសនេះ អាចទំនាក់ទំនងមកលេខទូរស័ព្ទដែលផ្តល់ជូនខាងលើចាប់ពីថ្ងៃនេះតទៅបាន។

——————————

Introducing: Official Hotline Number for Banteay Srei District Administration: «018 5555 999».

Starting from March 1st 2020, local residents, tourists and general public at large can directly communicate with the district administration to report complaints, provide feedbacks or make inquiries via a dedicated hotline number with supports available in English.

The number is free of charge for all incoming calls from all local operators and available during week days and official working hours. Alternatively, we are also reachable through WhatsApp and Telegram. We appreciate the patience and understanding during this one-month trial period before the service is fully operational. ។

ដូច្នេះហើយចាប់ពីពេលនេះទៅបងប្អូនអាចទាក់ទងលេខទូរសព្ទនេះបាន ២៤ម៉ោង ដោយពុំគិតប្រាក់នោះទេសម្រាប់បងប្អូនដែលរស់នៅឯស្រុកបន្ទាយស្រីផ្ទាល់ ៕

86853698_174591903962527_5304421190520012800_o

87250385_174593870628997_4063634262878846976_o