ដូចយើងបានដឹងហើយថាខេត្តសៀមរាបគឺជាខេត្តមួយដែលល្បីរន្ទឺ ដោយសារតែមានសម្បត្តិវប្បធម៌ចំណាស់ៗ ប្រាសាទបូរាណ នានាប្រមូលផ្ដុំនៅទីនោះ ដែលធ្វើឱ្យខេត្តនេះមានភ្ញៀវទេសចរមកកំសាន្តរាប់លាននាក់ក្នុងមួយឆ្នាំៗ ។
កំឡុងថ្ងៃទី ២៥ ខែ កុម្ភៈ នេះ នៅក្នុងសន្និសិទសារព័ត៌មានស្ដីពីបច្ចុប្បន្នភាពថ្មីៗ របស់រាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្ដី នៃ ព្រះរាជាណាចក្រកម្ពុជា បានចេញសេចក្ដីប្រកាសថានឹង មិនយកពន្ធ ៤ខែ ដោយគិតពីខែ កុម្ភៈ ដល់ខែ ឧសភា ទៅលើ សណ្ឋាគារ និង ផ្ទះសំណាក់ដែលបានចុះបញ្ជីជាមួយអគ្គនាយកដ្ឋានពន្ធដារ ។ហើយសម្រាប់ករណីលើនេះគឺរដ្ឋាភិបាលជាអ្នកចេញជំនួសវិញ ។
ក្នុងនេះសម្ដេចក៏បានលើកឡើងថាដោយសារតែទេសចរដែលមកកំសាន្តខេត្តសៀមរាបអន់ថយដោយសារតែមួយរយៈនេះផ្ទុះវីរុសប្រភេទថ្មី COVID-19 កូរ៉ូណា ហើយវាបានឆ្លងនិងសម្លាប់មនុស្សអស់ជាច្រើន ៕