មកយល់ដឹងពីសញ្ញាសម្គាល់លើដបទឹកសុទ្ធជ័រ ​ថាមួយណាប្រើបានច្រើនដង ​មួយណាប្រើបានម្តង ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព – Kalib9 ជីវិតកម្សាន្ត | Pelklas

មកយល់ដឹងពីសញ្ញាសម្គាល់លើដបទឹកសុទ្ធជ័រ ​ថាមួយណាប្រើបានច្រើនដង ​មួយណាប្រើបានម្តង ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាព

ដូចយើងបានដឹងរួមមកហើយថា ​ដបទឹកសុទ្ធភាគច្រើនគឺសុទ្ធតែផលិតចេញពីជ័ររឹង ​តែក្រុមហ៊ុនផលិតខ្លះបានផលិតដបជ័រខុសប្លែកពីគ្នា  ដោយដបខ្លះអ្នកអាចយកមកប្រើបានម្តងទៀត ​តែដបជ័រខ្លះប្រើបានតែម្តងត្រូវតែបោះចោលដាច់ខាត ​ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពអ្នកប្រើប្រាស់

E8d6b99c13f737b43ddb51adc3ff9bc778eada30

តាមរយៈគណនីហ្វេសប៊ុក Yee Youra បានរៀបរាប់ថា ៖ « អ្នកជំនាញ៖ ដបទឹកសុទ្ធ ជាប្រភេទជ័រប្រើបានតែម្តងទេ ដូច្នេះសូមបងប្អូន កុំប្រើប្រាស់ដាក់ទឹកប្រើបន្តទៀត...

ប្រអប់ជ័រ ឬ កំប៉ុងជ័រ ដែលមានសុវត្ថិភាពចំពោះអ្នកប្រើប្រាស់ មានសញ្ញាសម្គាល់ខ្លះៗ ដូចខាងក្រោមនេះ

#BPA_FREE ប្រើបានច្រើនដង

#1PET ប្រើបានម្តង

87554108_3045866518798388_1704832030572806144_n

#5PP ប្រើបានច្រើនដង

87279703_3045866555465051_3540980555917033472_n

#7PC ប្រើបានច្រើនដង

87303251_3045866615465045_344650990697316352_n

BPA ជាពាក្យកាត់របស់សារធាតុគីមីម្យ៉ាង មានឈ្មោះថា Bisphenol A។ សារធាតុនេះត្រូវបានរកឃើញក្នុងឆ្នាំ ១៨៩១ ដោយ​គីមី​វិទូ​រុស្ស៊ី​ម្នាក់ និង​ ត្រូវគេបានប្រើធ្វើឲ្យប្លាស្ទិកថ្លារឹងចាប់តាំងពីឆ្នាំ ១៩៥៧។ ការសិក្សាជាច្រើនបានបង្ហាញថាសារធាតុនេះ អាចបង្កគ្រោះថ្នាក់ដល់សុខភាពមនុស្សដូចជា ជម្ងឺបេះដូង ប៉ះពាល់ដល់ខួរក្បាល​ និង បណ្តាលឲ្យមានជំងឺមហារីក។

ប្រអប់ ឬ កំប៉ុងប្លាស់ស្ទិករឹង មាននៅទីផ្សារ ដែលមានអក្សរ BPA Free មានន័យថា ប្រអប់នោះគឺមិនមានសារធាតុគីមី BPA នោះទេ ​»។

87449501_3045866482131725_3343045008100950016_n

ទោះយ៉ាងណាបើតាមរយៈវែបសាយ  Brighside  បានឱ្យដឹងថា ៖

-ដបដែលមានសញ្ញា 1 (PET ឬ PETE) គឺអាចប្រើបានតែម្តងប៉ុណ្ណោះ។ នៅពេលរងអុកស៊ីសែន ឬត្រូវកម្តៅក្តៅពីព្រះអាទិត្យ វានឹងបញ្ចេញជាតិពុល ចូលទៅក្នុងទឹករបស់អ្នក។

- ចៀសវាងប្រើប្រាស់ដបទឹកដែលមានសញ្ញា 3 ឬ 7 (PVC ឬ PC) ពីព្រោះវាអាចបញ្ចេញជាតិគីមី បំពុលចំណីអាហាររបស់អ្នក និងអាចបង្កជាគ្រោះថ្នាក់សុខភាពធ្ងន់ធ្ងរ។

-ដបដែលធ្វើឡើងពីសមាសធាតុ polyethylene (2 និង 4) និងសមាសធាតុ polypropylene (5 និង PP) អាចប្រើប្រាស់បានច្រើនដង និងមិនមានគ្រោះថ្នាក់អ្វីឡើយ ប្រសិនបើលាងសម្អាត កម្ចាត់មេរោគបានត្រឹមត្រូវ ៕

E8d6b99c13f737b43ddb51adc3ff9bc778eada30

2e38a52c16d325cd4d1cc949d53e40d361d73177