ឡូយណាស់! ​Park Bom អតីតសមាជិក ​2NE1 បាននិយាយថា ​ចង់មកលេងប្រទេសកម្ពុជា (មានវីដេអូ)

កេរ្តិ៍ឈ្មោះក្រុមតារាចម្រៀង ​Kpop  2NE1  អ្នកណាៗក៏ដឹងដែរថា ​បានធ្វើឱ្យកក្រើក ​ជាមួយនឹងសមត្ថភាពច្រៀង និងសម្តែងពោរពេញទៅដោយថាមពល និងភាពអស្ចារ្យ ​រហូតនាំឱ្យបរទេសស្គាល់វិស័យចម្រៀង ​Kpop   រហូតមកទល់ពេលនេះ។

ត្បិតដោយសារតែប្រទះនឹងបញ្ហាមួយចំនួន ​រហូតបំបែកក្រុម តែ ​2NE1  នៅតែស្ថិតនៅក្នុងអារម្មណ៍អ្នកគាំទ្រ ​Blackjack  ដដែល ​ហើយសមាជិកក្រុមនីមួយៗនៅតែបន្តអាជីពរបស់ខ្លួនឯងជាលក្ខណៈទោលរៀងៗខ្លួនដោយមានការគាំទ្រជាខ្លាំង។

2ne1 2017 1050x700

ជាក់ស្តែង ​Park  Bom  ដែលជាអតីតសមាជិកដ៏ល្បីនេះ ​ក៏បានត្រលប់មកវិញ ​ជាមួយនឹងបទចម្រៀងល្បីៗពិរោះៗបម្រើអារម្មណ៍អ្នកគាំទ្រដែរ ​បើទោះបីជាមានវ័យជ្រេបន្តិច ​តែសម្រស់ និងសមត្ថភាពច្រៀងនៅតែមិនអន់ថយ ​ថែមទាំងទទួលបានកេរ្តិ៍ឈ្មោះល្បីមិនចាញ់ពីមុនឡើយ។

អ្វីដែលធ្វើឱ្យអ្នកគាំទ្ររំភើបខ្លាំងស្ទើរតែទប់អារម្មណ៍មិនបាន  នៅថ្ងៃម្សិលមិញនេះ ​Park Bom  បាននិយាយជាមួយអ្នកគាំទ្រកម្ពុជាថា  នាងចង់មកលេងប្រទេសកម្ពុជា ​ធ្វើឱ្យអ្នកគាំទ្រជាច្រើនភ្ញាក់ផ្អើលខ្លាំង ​និងចង់ឱ្យវាក្លាយទៅជាការពិតឆាប់ៗផងដែរ។

BwZCZkl

នេះបើយោងតាមរយៈគណនីហ្វេសប៊ុក ​2NE1 កម្ពុជា បានរៀបរាប់ថា៖ « [ក្តៅៗ] PARK BOM និយាយថាគាត់ចង់មក ប្រទេសកម្ពុជា

គាត់បានធ្វេីការ live ក្នុង Instagram កាលពីម្សិលមិញ មានហ្វេនកម្ពុជាម្នាក់បានសុំអោយគាត់មកកម្ពុជា Park Bom បានឆ្លេីយតបទាំងញញឹមថា:

Park Bom: “កម្ពុជា? ចា៎ ខ្ញុំក៏ពិតជាចង់ទៅទីនោះដែរ” D NATION ធ្វេីអោយវាក្លាយជាការពិតមក 😭❤️​​»។

S Bom

Bom

បើទោះបីនេះគ្រាន់តែជាការឆ្លងឆ្លើយតាមរយៈការ ​Live  ផ្ទាល់ក៏ពិតមែន ​តែហ្វេនៗជាច្រើនសង្ឃឹមជឿជាក់ថាវានឹងក្លាយទៅជាការពិតក្នុងថ្ងៃណាមួយឆាប់ៗនេះ៕

សូមទស្សនាវីដេអូខាងក្រោម ៖

ប្រភពព៍ត៌មាន និងវីដេអូ ៖  ​2NE1 កម្ពុជា

14202733